ថន លក្ខិណា រំពឹង​រឿង​ថ្មី ព្រោះ​នេះ​ ជា​លើក​ដំបូង​ក្នុង​ជីវិត​

ថន លក្ខិណា រំពឹង​រឿង​ថ្មី ព្រោះ​នេះ​ ជា​លើក​ដំបូង​ក្នុង​ជីវិត​

បន្ទាប់​ពី​បញ្ចប់​ការ​ថត​ខ្សែភាពយន្ត​ជាមួយ​ផលិតកម្ម​ថៃ​អស់​រយៈពេល ១ ឆ្នាំ​ក្នុង​រឿង “គំនុំ​ខ្មោច​សងសឹក” ឥឡូវ​នេះ ស្នាដៃ​ដំបូង​ដែល ថន លក្ខិណា សម្ដែង​ជាមួយ​បរទេស​នោះ​ជិត​ចាក់​បញ្ចាំង​នៅ​បណ្ដា​រោងកុន​នៅ​ក្នុង​ស្រុក​ខ្មែរ​ ហើយ​វា​ក៏​ជា​ស្នាដៃ​ដំបូង​បង្អស់​ក្នុង​ជីវិត​នាង។

 

ថន លក្ខិណា រំពឹង​រឿង​ថ្មី ព្រោះ​នេះ​ ជា​លើក​ដំបូង​ក្នុង​ជីវិត​

 

 

ក្នុង​ជំនួប​ជាមួយ Sabay ពិធី​ការិនី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ CTN បាន​ប្រាប់​ទាំង​សប្បាយ​ចិត្ត​ថា៖ “ពេល​ដឹង​ថា​ រឿង​នេះ​អាច​សុំច្បាប់ និង​ អាច​បញ្ចាំង​ក្នុង​ស្រុក​ខ្មែរ​បាន​នាង​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ជា​ខ្លាំង។” តារា​ស្រី​មាន​ប្រភព​មក​ពី​ខេត្ត​កោះកុង​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្នុង​រឿង​ដែល​ថត​មាន​តារា​ៗ​បួន​ប្រទេស​ចូលរួម​នេះ ​កញ្ញា​សង្ឃឹម​ថា​ នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពីសំណាក់​បងប្អូន​ទស្សនិកជន​នៅ​ទូទាំង​ប្រទេស ព្រោះ “The Return ” មាន​សាច់​រឿង​ប្រទាក់​ក្រឡា​គ្នា​ទាំង​បួន​ប្រទេស។

 

តារា​ម៉ូដែល​ខាងលើ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ តាមពិត​រឿង​នេះ​បាន​ចាក់​បញ្ចាំង​នៅ​តាម​ប្រទេស​ផ្សេង​ៗ​អស់​ហើយ នៅ​តែ​ប្រទេស​កម្ពុជា​យើង​ទេ ព្រោះ​ទើប​តែ​សុំ​ការ​អនុញ្ញាត​បាន​ពី​ក្រសួង​ដែល​ពាក់ព័ន្ធ។

 

“ឥឡូវ​ច្បាស់​ការ​មែនទែន​ហើយ គឺ​ត្រូវ​ចាក់​នៅ​ថ្ងៃ ១២ ខែ វិច្ឆិកា ខាង​មុខ​នេះ ហើយ​បើ​ចង់​ដឹង​ថា​សាច់​រឿង​ទាំងមូល​មាន​ភាព​ល្អ​មើល ឬ​យ៉ាង​ណា​នោះ​សុំ​កុំ​ភ្លេច​ចូលរួម​ទស្សនា​ទាំងអស់​គ្នា។” លក្ខិណា បន្ថែម។

 

កាល​ពី​ថ្ងៃ​ទី ២៣ វិច្ឆិកា ឆ្នាំ​មុន ​កញ្ញា​បាន​ទៅ​ប្រទេស​ថៃ ដែល​ជា​ដំណើរ​លើក​ទី ​២ ​របស់​នាង​ដើម្បី​ផ្សព្វផ្សាយ​ភាពយន្ត​ខ្នាត​ធំ​ ដែល​ចូល​រួម​សម្ដែង​ដោយ​តារា ​៤​ ប្រទេស ក្នុង​នោះ​មាន​ខ្មែរ ថៃ ឡាវ និង មីយ៉ាន់ម៉ា។ “The Return” ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ក្នុង​ប្រទេស​ថៃ ចុះ​ផ្សាយ​ថា ជា​ភាពយន្ត​បើក​ទំព័រ​សមាហរណកម្ម​អាស៊ាន ២០១៥៕

 

 

ថន លក្ខិណា រំពឹង​រឿង​ថ្មី ព្រោះ​នេះ​ ជា​លើក​ដំបូង​ក្នុង​ជីវិត​

 

 

អត្ថបទ៖ទ្រី រ៉ាវី