លោក ស៊ី ជិនពីង អញ្ជើញដល់ អង់គ្លេស ក្នុងដំណើរ ទស្សនកិច្ចផ្លូវរដ្ឋ

ឡុងដ៍ ៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង រួមជាមួយនឹងភរិយា លោកស្រី ផេង លីយ័ន បានអញ្ជើញ ដល់ទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេសហើយ កាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះ ដើម្បីបំពេញដំណើរ ទស្សនកិច្ចផ្លូវរដ្ឋ តបទៅនឹងការ អញ្ជើញរបស់ ព្រះមហាក្សត្រី អេលីហ្សាប៊ែត ទីពីរ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នេះបន្ដទៀតថា លោក ស៊ី បានអញ្ជើញ ដល់ព្រលានយន្ដហោះ ហេតស្រ៊ូ នៅម៉ោង ៨ល្ងាចម្សិលមិញនេះ អ្នកទាំងពីរត្រូវបានទទួល ស្វាគមន៍យ៉ាងកក់ ក្ដៅដោយលោក វីសខោន ហូត តំណាងឲ្យ ព្រះមហាក្សត្រ និងលោក ហ្វីលីប ហ៊ាំម៉ុន រដ្ឋមន្រ្តីការបរទេសអង់គ្លេស។

លោកប្រធានាធិបតី ស៊ី ជីនពីង បានលើកឡើងនៅក្នុងថ្លែងការណ៍នៅពេលដែល អញ្ជើញ ដល់អង់គ្លេស ថា “ប្រទេសចិន បានយកចិត្តទុកដាក់ជាខ្លាំង ក្នុងកសាងទំនាក់ទំនង ជាមួយ នឹងចក្រភពអង់គ្លេស”។ លោកបន្ដទៀតថា “ដើម្បីពង្រឹងទំនាក់ទំនងរវាងចិន និងអង់គ្លេស គឺស្ថិតក្នុងផលប្រយោជន៍ជាមូលដ្ឋាន រវាងប្រទេសទាំងពីរ និងប្រជាជន និងនិន្នាការដូចគ្នានៅសម័យនេះ”។

លោកបានកក់សម្គាល់ឃើញថា នៅក្នុងឆ្នាំនេះ ជាការបើកទំព័រទសវត្សរ៍ទីពីរ នៃយុទ្ធសាស្រ្ត ភាពជាដៃកូ យ៉ាងសំខាន់រវាងប្រទេសទាំងពីរ ដោយលោកសង្ឃឹមថា នឹងទទួលបាន ការផ្លាស់ប្ដូរមតិយោបល់ជាមួយ នឹងថ្នាក់ដឹកនាំរបស់អង់គ្លេស ស្ដីពីទំនាក់ទំនងទ្វេភាគី រួមជាមួយនឹងបញ្ហាអន្ដរជាតិ និងក្នុងតំបន់មួយ ចំនួនទៀត៕

លោក ស៊ី ជិនពីង អញ្ជើញដល់ អង់គ្លេស ក្នុងដំណើរ ទស្សនកិច្ចផ្លូវរដ្ឋ