គ្រោះថ្នាក់​ចរាចរណ៍ សម្លាប់​កម្មករ​ម្នាក់ របួស ៣៣ នាក់ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២០​តុលា​នេះ នៅ​ច្បារមន ខេត្តកំពង់ស្ពឺ​

ភ្នំពេញ: ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បានកើត​ឡើង កាលពី​ម៉ោង ៦ និង ៥០ នាទី ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​សំណង់ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដែល​បាន​បណ្តាល​ឲ្យ​កម្មករ​ស្លាប់ ១​នាក់ របួសធ្ងន់ ២ នាក់ របួស​មធ្យម ៤ នាក់ និង​របួសស្រាល ២៧ នាក់​។​

​ដោយ​រថយន្ត​សណ្តោង​កន្ទុយ បាន​ជ្រុល​ទៅបុក​រថយន្ត តួ​រី​សដឹក​កម្មករ​ក​ម្មា​រិ​នី​កាត់ដេរ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន​៣១​នាក់​។​

​គ្រោះថ្នាក់​ចរាចរណ៍​នោះ បានកើត​ឡើង​នៅ​ផ្លូវបំបែក​ជា​៤ មុខផ្ទះ​សំណាក់ "Golden House" លើផ្លូវ​ជាតិ​លេខ​៤  រវាង​ឡាន​តួ​រី​ស ១២ កៅអី ដឹក​កម្មករ​កាត់ដេរ ជាមួយនឹង​រថយន្ត​ធំ​សណ្តោង​កន្ទុយ​កុងតឺន័រ​។​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​លិខិត​រំលែក​ទុក្ខ​ជូន​ចំពោះ​ក្រុមគ្រួសារ បងប្អូន​កម្មករ កម្មការិនី ដែល​បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ក្រុង​ច្បារមន ខេត្ត​កពង់​ស្ពឺ​៕​

គ្រោះថ្នាក់​ចរាចរណ៍ សម្លាប់​កម្មករ​ម្នាក់ របួស ៣៣ នាក់ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២០​តុលា​នេះ នៅ​ច្បារមន ខេត្តកំពង់ស្ពឺ​