សួន​រុក្ខជាតិ​ឱសថ​ក្វាង​ស៊ី ទទួល​កំណត់ត្រា​ឯកទគ្គកម្ម​ពិភពលោក និង​ទទួល​ពានរង្វាន់ ថា​ជា​សួន​ស្តង់ដារ​

ក្វាង​ស៊ី​-​ចិន: សួន​រុក្ខជាតិ​ឱសថ​ក្វាង​ស៊ី (Guang Xi Botanical Garden of Medical Plants) ដែលជា​វិទ្យាស្ថាន​អភិវឌ្ឍន៍ រុក្ខជាតិ​ឱសថ តំបន់​ស្វយ័ត​ជនជាតិ​ជួង ខេត្ត​ក្វាង​ស៊ី សាខា​វិទ្យាស្ថាន​អភិវឌ្ឍន៍ រុក្ខជាតិ​ឱសថ នៃ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ឱសថ​ចិន បានទទួល​កំណត់ត្រា ឯកទគ្គកម្ម​ពិភពលោក និង​ទទួល​ពានរង្វាន់​ថា ជា​សួន​ស្តង់ដារ ដែល​ធំ​និង​មាន​រុក្ខជាតិ ច្រើនជាងគេ​មួយ ក្នុង​ពិភពលោក​។​
 
​អ្នកស្រី ដៀវ ហ្វា​ន អនុប្រធាន​សួន​រុក្ខជាតិ​ឱសថ​ក្វាង​ស៊ី បាន​និយាយ​ថ្ងៃទី​១៩​តុលា​ថា​: សួន​នេះ គ្រប់គ្រង​ដោយ​មន្ទីរ បង្កើតកូន​តែមួយ​របស់​រដ្ឋ បង្កើតឡើង នៅ​ឆ្នាំ​១៩៥៩ មាន​ទំហំ​ដី ២០២ ហិកតា ស្ថិត​កណ្តាល​ទីក្រុង​ណាន​នី​ង​តែម្តង​។​
 
​មាន​រុក្ខជាតិ​ថ្នាំ ៨.៩០០ ប្រភេទ ត្រូវ​អភិរក្ស និង​អភិវឌ្ឍន៍​ក្នុង​សួន​នេះ​។ ក្នុងនោះ​ក៏មាន​រុក្ខជាតិ​ឱសថ ក្នុងស្រុក និង​នាំចូល​ពី​បរទេស​។ គឺមាន​រុក្ខជាតិ​ឱសថ ព្យាបាល​ជម្ងឺ មហារីក ថ្នាំ​បំប៉ន និង​ការពារ​សុវត្ថិភាព​សុខភាព ថ្នាំ​ថែរក្សា​ព្យាបាល​ជម្ងឺ ច្រើន​មុខជា​ដើម​។​
    
​អ្នកស្រី បាន​និយាយថា​: ក្រុមហ៊ុន​ស្រាវជ្រាវ​ល្បីឈ្មោះ​មួយ ដែល​ទទួល​ផលិត​ឱសថ​បូរាណ​ជីវសាស្ត្រ​ពី​ទីនេះ​។​
      
​អ្នកស្រី ដៀវ ហ្វា​ន និង​មន្ត្រី​បាន​ជូន​ដំណើរ ហើយ​ធ្វើ​មគ្គុទេសក៍ ប្រាប់​ប្រតិភូ​អ្នក កាសែត​កម្ពុជា ១​ក្រុម មាន​១២​រូប ដែល​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ទីនោះ តាម​ការរៀបចំ ឧបត្ថម្ភ​ដោយ​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា និង​សហការ​ជាមួយ​រដ្ឋបាលខេត្ត និង​ទីភ្នាក់ងារសារព័ត៌មាន​ចិន​។​
 
​អ្នកស្រី បាន​និយាយ​បន្តថា​: ទីនេះ ក្រៅពី​ល្បីឈ្មោះ ជា​សួន​រុក្ខជាតិ​ឱសថ​បូរាណ​ចិន ធំជាងគេ​មួយ ក្នុង​ពិភពលោក និង​ទទួល​ថ្នាក់ដឹកនាំ​នានា រួមទាំង​លោក​អតីត​ប្រធានាធិបតី ហ៊ូ ជីន​តាវ​ផង​។ វា​ក៏​ជា​រមណីយដ្ឋាន​ធម្មជាតិ កែច្នៃ​ទាក់ទាញ​ទេសចរណ៍​ជាតិ អន្តរជាតិ​យ៉ាងច្រើន​ដែរ​។ គឺ​បានទទួល​កំណត់ត្រា ឯកទគ្គកម្ម​ពិភពលោក (Guinness World Recort) និង​ទទួលពាន​ថា ជា​សួន​ស្តង់ដារ (Pilot Unit) ពី​សេវាកម្ម​ទេសចរណ៍ និង​រមណីយដ្ឋាន​ទេសចរណ៍​ជាតិ កម្រិត AAAA៕V/S