​អភិបាលខេត្ត​ព្រះសីហនុ ចេញ​បញ្ជា​អោយកម្លាំង​ចំរុះ ចុះ​រឹបអូស​សម្ភារៈ​រោង​ម៉ាស៊ីន អារឈើ​ខុសច្បាប់​២​កន្លែង នៅ​ស្រុក​ព្រៃនប់

ព្រះសីហនុ: រោង​អារឈើ​២​កន្លែង នៅ​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រូវបាន​កម្លាំងចំរុះ របស់​គណៈបញ្ជាការ​ឯកភាព​ស្រុក ចុះទៅ​បិទ​ទាំងស្រុង ព្រមទាំង​រឹបអូស​យក ឈើ​និង​សម្ភារៈ​ទាំងអស់ កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥  តាម​ការបញ្ជា​របស់លោក យន្ត មីន អភិបាលខេត្ត ព្រះសីហនុ​។
              
​អភិបាលខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍ថា រោង​ម៉ា​ស៊ិន​អារឈើ ទាំង​២​កន្លែង នៅ​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ​នេះ មិនមាន​ច្បាប់​នោះទេ ហើយ​មុននឹង​ឈាន ដល់​ការចុះ​ដកហូត សម្ភារៈ​ទាំងអស់នេះ រដ្ឋបាលខេត្ត បានអោយ​មន្ត្រី​ចុះ ទៅ​ពន្យល់ និង​ប្រាប់​ពី​របៀប នៃ​ការធ្វើ​អាជីវកម្ម ដែល​ចាំបាច់ ត្រូវមាន​ច្បាប់ ប៉ុន្តែ​អ្នកធ្វើអាជីវកម្ម​អារឈើ​នោះ មិន​អនុវត្តន៍​តាម និង​នៅតែ​ចចេស​បន្តធ្វើ​។
               
​អភិបាលខេត្ត បាន​បន្តថា នេះហើយ​ជា​មូលហេតុ ដែល​កម្លាំងចំរុះ ចុះទៅ​បិទ​បញ្ចប់​កន្លែង ធ្វើ​អា​ជី​កម្ម​អារឈើ ទាំង​២​កន្លែង​នេះ​។ ជាមួយនឹង​ការរៀបចំ ប្រគល់​ឈើ និង​សម្ភារៈ អោយទៅ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ចាត់ការ​តាមផ្លូវ​ច្បាប់ ដោយ​គ្មាន​ការ លើកលែង​នោះ អភិបាលខេត្ត​ព្រះសីហនុ ដែល​ទើប​មកកាន់​តំណែង​ថ្មី បានធ្វើ​ការព្រមាន ទៅកាន់​កន្លែង​ធ្វើ អាជីវកម្ម​ដទៃទៀត អោយ​បញ្ឈប់​សកម្មភាព និង​វិល​មករក​ការធ្វើ​អាជីវកម្ម ស្របច្បាប់​វិញ មុន​និង​អាជ្ញាធរខេត្ត​ចាត់វិធានការ​រដ្ឋបាល​។​
              
​ប្រជាពលរដ្ឋ នៅ​ឃុំ​ជើងគោ ស្រុក​ព្រៃនប់ បាន​សាទរ​ចំពោះ​ការអនុវត្តន៍ ច្បាប់​របស់​រដ្ឋបាលខេត្ត  នៅពេលនេះ  ដោយ​លើកឡើងថា រោង​ម៉ាស៊ីន​អារឈើ ២ កន្លែង​នេះ មានការ​ឃុបឃិត ជាមួយ​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ច្រើន​ឆ្នាំ​មកហើយ មិនមាន​ការបង្ក្រាប​៕V​/S