ប្រជាពលរដ្ឋ ចាប់ខ្លួន​បុរស​ម្នាក់ ពីបទ​លួច ប្រគល់​ឲ្យ​សមត្ថកិច្ច​

​កណ្តាល: ប្រជាពលរដ្ឋ បាននាំគ្នា ព័ទ្ធ​ចាប់ចោរ ជា​ជនជាតិ​វៀតណាម បាន​ម្នាក់ និង​ស្វាគមន៍​ម្នាក់​មួយ​ជើង ម្នាក់​មួយ​ដៃ រួច​ទើប​ប្រគល់​ឲ្យ​ទៅ កម្លាំង​សមត្ថកិច្ច​​ក្រុង​តាខ្មៅ យកទៅ​ចាត់ការ​តាម​នីតិវិធី​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ប្រមាណ​ជិត ២ រសៀល  ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ នៅផ្ទះ​ជនរងគ្រោះ ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ជនរងគ្រោះ ឈ្មោះ ជួរ ស្រី ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ទីលំនៅ​ចំណុចកើតហេតុ មុខរបរ​លក់​បន្លែ នៅ​ផ្សារ​តាខ្មៅ​ចាស់​។ រីឯ ជនសង្ស័យ ឈ្មោះ កាវ វីន​វី ជនជាតិ​វៀតណាម អាយុ​៣៣​ឆ្នាំ ទីលំនៅ និង​មុខរបរ​មិន​ពិតប្រាកដ ។​

​ក្រោយពី​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​វត្ថុតាង មាន​ចង្ក្រានហ្គាស ពណ៌​ក្រហម ១ កំប៉ុង​ហ្គាស ពណ៌​ក្រហម ៤ កំសៀវ​ទឹក ពណ៌​ស ១ ឆ្នាំង​ពណ៌​ស ២ ខ្ទះ​ឆា ១ កញ្ច្រែង​ជ័រ ពណ៌​ក្រហម ១ កន្ត្រៃ ពណ៌​ខៀវ ១ ។​

​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​បិទ​ទ្វារផ្ទះ​ទុកចោល ហើយ​បាន​ទៅ​លក់​បន្លែ​នៅ​ផ្សារ​តាខ្មៅ​ចាស់ ខណៈពេល​នោះ ជនសង្ស័យ បានធ្វើ​សកម្មភាព​ចូល​លួច​យក​ទ្រព្យសម្បត្តិ របស់​ជនរងគ្រោះ រួច​ក៍​ត្រូវបាន​ប្រជាពលរដ្ឋ ក្នុងភូមិ​ព័ទ្ធចាប់​បាន និង​ស្វាគមន៍​ម្នាក់​មួយ​ជើង ម្នាក់​មួយ​ដៃ ទើប​ប្រគល់ជូន​សមត្ថកិច្ច យក​ទៅ​អនុវត្តន៍ តាម​នីតិវិធី​៕V​/S

ប្រជាពលរដ្ឋ ចាប់ខ្លួន​បុរស​ម្នាក់ ពីបទ​លួច ប្រគល់​ឲ្យ​សមត្ថកិច្ច​

ប្រជាពលរដ្ឋ ចាប់ខ្លួន​បុរស​ម្នាក់ ពីបទ​លួច ប្រគល់​ឲ្យ​សមត្ថកិច្ច​