អ្នក​អាច​ចែករំលែក​រូបភាព​កាន់តែ​អស្ចារ្យ​ជាង​មុន​ជាមួយ Galaxy S6 edge+ និង Note5

ភ្នំពេញ​:

ការចែករំលែក​រូបភាព​និង​វីដេអូ​នៅតាម​បណ្តាញ​សង្គម​កំពុងមាន​ការពេញនិយម​បំផុត​ពេលបច្ចុប្បន្ន ហេតុ​ដូច្នេះហើយ​បានជា​មនុស្ស​មួយចំនួន​ចង់បាន​នូវ​រូបភាព​និង​វីដេអូ​តែ​ស្អាត​ហើយ​មាន​ភាព​ប្លែក​ពី​គេ​។

​ជាមួយ Galaxy S6 edge+  និង Galaxy Note5 ដែលមាន​បំពាក់​កាមេរ៉ា​ទំនើប​ជាងគេ​បំផុត​នៅក្នុង​ចំនោម​ស្មា​ត​ហ្វូ​ន​នាពេល​បច្ចុប្បន្ន លោកអ្នក​អាច​ថត​រូបភាព​កាន់តែ​ស្អាត នៅ​គ្រប់ពេលវេលា​និង​ទីកន្លែង ហើយ​មាន​កម្មវិធី​ដែល​អាច​កាន់​បន្ថយ​រំ​ញ័រ​របស់​រូបភាព​ទាំង​កាមេរ៉ា​មុខ និង​ក្រោយ​។ 

អ្នក​អាច​ចែករំលែក​រូបភាព​កាន់តែ​អស្ចារ្យ​ជាង​មុន​ជាមួយ Galaxy S6 edge+ និង Note5

អ្នក​អាច​ចែករំលែក​រូបភាព​កាន់តែ​អស្ចារ្យ​ជាង​មុន​ជាមួយ Galaxy S6 edge+ និង Note5

​បន្ថែម​ពីនេះ​ទៀត Galaxy S6 edge+ និង Galaxy Note 5 ក៏មាន​កម្មវិធី​ល្អៗ​ដែល​អាច​ឲ្យ​លោកអ្នក​បង្កើត​វីដេអូ​និង កែ​រូបភាព តាម​ការចូល​ចិត្ត​កាន់​តែ​ប្រសើរ​ជាង​មុន​។

​ការ​ផ្គុំ​វីដេអូ​៖ បង្កើត​ភាព​ច្នៃប្រឌិត​ទៅលើ​រូបភាព​របស់​អ្នក​
​ក្រៅពី​ការ​ផ្គុំ​រូបភាព​ជាច្រើន​ចូលគ្នា​បានក្លាយ​ជាការ​ពេញនិយម ដោយ​ធ្វើ​ឲ្យ​រូបភាព​របស់​អ្នក​កាន់​តែមាន​ភាព​ច្នៃប្រឌិត និង​គួរ​ឲ្យ​ចង់​ចែករំលែក ហើយ​ពេលនេះ​អ្នក​ក៏​អាចធ្វើ​ដូចគ្នា​ជាមួយ​ការដាក់ វីដេអូ​ជាច្រើន​ចូលគ្នា​បាន​ផងដែរ​តាមរយៈ Video Collage ។

Video Collage មាន​មុខងារ​បីយ៉ាង ផ្តល់​ការកម្សាន្ត​ប្លែកៗ​គ្នា ដែល​ងាយស្រួល​ប្រើប្រាស់​។ Collage អាច​ឲ្យ​អ្នក​ដាក់​វីដេអូ​ច្រើន​បញ្ចូល​គ្នា ហើយ​ទស្សនា​ក្នុងពេល​ដំណាលគ្នា​។ Series​អាច​ឲ្យ​អ្នក​ដាក់ និង​មើល​វីដេអូ​ជាច្រើន​បន្តបន្ទាប់​គ្នា​។ ចំណែក​Slow Motion​អាច​ឲ្យ​អ្នក​ថត​វីដេអូ​មួយ​ហើយ​បំបែក​វីដេអូ​នេះ​ជា​ផ្នែក​ផ្សេងៗ ហើយ​លោកអ្នក​អាច​ទស្សនា​វីដេអូ​ជាមួយនឹង​ល្បឿន​រូបភាព​យឺត​ឬ​លឿន​តាម​តម្រូវការ​។ ជម្រើស​ទាំងនេះ ងាយ​ប្រើប្រាស់ និង​លឿន​ទៀតផង​។

​ការផ្សាយ​បន្ត​ផ្ទាល់​
Galaxy S6 edge+ និង the Galaxy Note5 ក៏មាន​ភ្ជាប់​មកជា​មួយ​នូវ​កម្មវិធី​ផ្សាយ​ផ្ទាល់ ដែល​អាច​ឲ្យ​អ្នក​ចែករំលែក​នូវ​វីដេអូ​តាមរយៈ YouTube ។ លោកអ្នក​អាច​ចែករំលែក​វីដេអូ​ជាមួយ​មិត្ត​ភ័ក្តិ​បាន​លឿន និង​ងាយស្រួល​។

​ជាមួយ​កម្មវិធី​ផ្សាយ​ផ្ទាល់​លោកអ្នក​មិនចាំបាច់​upload វីដេអូ​ហើយ​រង់ចាំ​ទៀត​នេ​ាះ​ទេ ។ រូបភាព​អាច​នឹង​ត្រូវបាន​បញ្ជូន​ទៅ​ឲ្យ​មិត្ត​ភ័ក្តិ​ដែល​អ្នក​បានកំណត់​។ អ្នក​ក៏​អាច​កំណត់ពេល​ឲ្យ​វីដេអូ​នេ​ាះ​បញ្ជូនទៅ​មិត្ត​ភ័ក្តិ​របស់​អ្នក តាមតែ​លោកអ្នក​ចង់បាន​ផងដែរ​។ វា​ជា​បច្ចេកវិទ្យា​ថ្មី​មួយ​ដែល​អាច​ឲ្យ​លោកអ្នក​ចែករំលែក​នូវ​គំនិត អនុស្សាវរីយ៍ និង​ភាពសប្បាយ​រីករាយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។

អ្នក​អាច​ចែករំលែក​រូបភាព​កាន់តែ​អស្ចារ្យ​ជាង​មុន​ជាមួយ Galaxy S6 edge+ និង Note5

​ថតរូប Selfies កាន់តែ​ស្រស់ស្អាត​
​ទាំង Galaxy S6 edge+ និង Galaxy Note5 មានកម្ម​វិធី Beauty face mode ដែល​អាច​ឲ្យ លោកអ្នក​ថតរូប​ភាព​ដែល​លោកអ្នក​ចង់បាន​ហើយ​ស្អាត​។
​ដើម្បី​កែ​រូបភាព​អ្ន្​ក​គ្រាន់តែ​បើក​កាមេរ៉ា​ខាងមុខ​ហើយ​ជ្រើសរើស​នូវ​ណាមួយ​ក្នុងចំណោម​មុខងារ​ទាំង​បួន​ដែលមាន​នៅក្នុង​menu​ដូចជា​៖Skin Tone, Large Eyes, Slim Face និង Shape Correction ។​

អ្នក​អាច​ចែករំលែក​រូបភាព​កាន់តែ​អស្ចារ្យ​ជាង​មុន​ជាមួយ Galaxy S6 edge+ និង Note5

​កម្មវិធី​កែ​រូបភាព​
​ជាមួយ Galaxy S6 edge+ និង Galaxy Note5​លោកអ្នក​អាច​កែ​រូបភាព​ជាមួយ​កម្មវិធី​ជាច្រើន​ដូចជា​៖​ផ្គុំ​រូបភាព​កាត់​រូបភាព​កែសម្រួល​ពន្លឺ​និង​មានកម្ម​វិធី​ជាច្រើន​ផ្សេងទៀត​ដែល​ជួយ​លោកអ្នក​ឲ្យ​មាន​រូបភាព​ស្អាតៗ​។​

អ្នក​អាច​ចែករំលែក​រូបភាព​កាន់តែ​អស្ចារ្យ​ជាង​មុន​ជាមួយ Galaxy S6 edge+ និង Note5
អ្នក​អាច​ចែករំលែក​រូបភាព​កាន់តែ​អស្ចារ្យ​ជាង​មុន​ជាមួយ Galaxy S6 edge+ និង Note5

​គំនូរជីវចល​
​បន្ថែម​ពីនេះ​ទៀត​នៅមាន​កម្មវិធី​ថ្មី​មួយ​ហៅថា Animate​ដែល​អាច​ឲ្យ​អ្នក​ចង​រូបភាព​ជាច្រើន​ដែលមាន​នៅក្នុង​ទូរស័ព្ទ​ចូលគ្នា​បង្កើតបានជា​រូបភាព​មាន​ចលនា​។​
​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង​Galaxy S6 edge+ និង Galaxy Note5 ជួយ​ឲ្យ​លោកអ្នក​ងាយស្រួល​ចែករំលែក​នូវ​ភាពសប្បាយ​រីករាយ​ជួយ​មនុស្ស​សំខាន់​របស់លោក​អ្នក​។​ជាមួយនឹង​បច្ចេកទេស​កាមេរ៉ា​ដ៏​ល្អឥតខ្ចោះ​ព្រមទាំង​កម្មវិធី​កែ​រូបភាព​ដ៏​សម្បូរបែប​សាម​សុង​ជួយ​ឲ្យ​លោកអ្នក​ចែករំលែក​អី្វ​គ្រប់យ៉ាង​តាមតែ​លោកអ្នក​ត្រូវការ​។​
​កាលពី​ខែកញ្ញា​កន្លងទៅនេះ Galaxy S6 edge+  និង Galaxy Note5 ត្រូវបាន​អ្នកប្រើប្រាស់​អ៊ី​ធឺ​ណែ​ត​បោះ ឆ្នោត​ឲ្យ​ជា​ទូរស័ព្ទ​ដែលមាន​ការពេញនិយម​បំផុត​ក្នុងប្រទេស​កម្ពុជា ដោយ​ប្រៀបធៀប​ជាមួយ​ទូរស័ព្ទ របស់​ក្រុមហ៊ុន​អេ​ផល​។​

អ្នក​អាច​ចែករំលែក​រូបភាព​កាន់តែ​អស្ចារ្យ​ជាង​មុន​ជាមួយ Galaxy S6 edge+ និង Note5

អ្នក​អាច​ចែករំលែក​រូបភាព​កាន់តែ​អស្ចារ្យ​ជាង​មុន​ជាមួយ Galaxy S6 edge+ និង Note5

​អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប​គ្រប់​ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE​ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED​។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក​។​

​ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ​www.samsung.com​និង global.samsungtomorrow.com

​ប្រភព​: http://global.samsungtomorrow.com/tutorial-create-more-personal-video-and-photo-moments-galaxy-s6-edge-and-galaxy-note5/