មិនទាន់​រកឃើញ សាកសព​ក្មេងប្រុស​២​នាក់ ដែល​លង់ទឹក​នៅឡើយ​ទេ​

ត្បូងឃ្មុំ: រហូតមកដល់​ព្រឹក ថ្ងៃទី​២០ តុលា ឆ្នាំ​២០១៥​នេះ សាកសព​ក្មេងប្រុស​២​នាក់ ដែល​បាន​លង់ទឹកនៅ​កំពង់ដកំពង់ទ្រាស ក្នុងភូមិ​ទី​៣ ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ កាលពី​វេលា​ម៉ោងជាង ១១ ព្រឹក ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ នៅ​រក​ពុំទាន់​ឃើញ នៅឡើយ ​បើទោះបី អាណាព្យាបាល រួម​នឹង​សាច់ញាតិ ខំ​រាវរក​យ៉ាងណាក៏ដោយ​។​

​សាកសព​ក្មេងប្រុស​ទាំង​២​នាក់ ដែល​បាត់​ខ្លួន និង​រក​មិនទាន់​ឃើញ​នោះ ទី​១.​ឈ្មោះ យ៉ាម៉ា​ត់ ខុល​រ៉ុល ភេទ​ប្រុស អាយុ​៧​ឆ្នាំ ទី​២.​ឈ្មោះ ម៉ាត់​សិ​ល​ហ៊ីម ភេទ​ប្រុស អាយុ​៧​ឆ្នាំ​។ ក្មេង​ទាំងពីរ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​

​មុនពេល​កើតហេតុ គឺមាន​ក្មេង​៣​នាក់ បាន​ទៅ​ងូតទឹក នៅ​កំពង់ដកំពង់ទ្រាស កោះត្រែង ដែលមាន​ឈ្មោះ យ៉ាម៉ា​ត់ ខុល​រ៉ុល​,​ម៉ាត់​សិ​ល ហ៊ីម និង​ឈ្មោះ កក សាទ លុះដល់​ម៉ោង​កើតហេតុ ក្មេង​ឈ្មោះ កក សាទ ឃើញ​ក្មេងរងគ្រោះ ទាំង​២​ខាងលើ លង់ទឹក ក៏រ​ត់មកហៅ​អ្នកជិតខាងឲ្យ​ជួយ ហើ​សាច់ញាតិ និង​អ្នកជិតខាង នាំគ្នា​មក​រាវរក ដោយ​ប្រើ​ម៉ាស៊ីន​ខ្យល់ តែ​នៅតែ​រក​មិនឃើញ រហូតមកដល់​ព្រឹក​នេះ​។ ប៉ុន្តែ​ទោះយ៉ាងណា អាណាព្យាបាល រួម​នឹង​សាច់ញាតិ និង​សមត្ថកិច្ច បាន​កំពុង​បន្ត ចុះ​រាវរក​សាកសព ក្មេងប្រុស​ទាំង​២​នាក់ នេះ​ដើម្បី​យកមក​ធ្វើបុណ្យ តាម​ប្រពៃណី​៕V​/S

មិនទាន់​រកឃើញ សាកសព​ក្មេងប្រុស​២​នាក់ ដែល​លង់ទឹក​នៅឡើយ​ទេ​