Stoke រកបាន៣ពិន្ទុក្នុងផ្ទះ Swansea នៅថ្ងៃបញ្ចប់សប្តាហ៍ទី៩នៃ Premier League (Video Inside)

ក្រុងឡុងដ៍៖ ក្រុម Stoke City បានបន្ថែម៣ពិន្ទុទៀតឡើង ទៅឈរនៅលេខរៀងទី១១វិញ ក្រោយយកឈ្នះក្រុមម្ចាស់ ផ្ទះហ្វូងក្ងាន Swansea City ដោយលទ្ធផលបច្ចេកទេស ១-០ នៅថ្ងៃបញ្ចប់សប្តាហ៍ទី៩នៃ Premier League រដូវ កាលថ្មីនេះ ។

៣ពិន្ទុបន្ថែមនេះដែរ Stoke បានរុញច្រានក្រុមការពារតំណែងជើងឯកតោខៀវ Chelsea ធ្លាក់មកឈរនៅលេខៀងទី១២វិញ ដោយមាន១២ លើក្រុមរបស់លោក Jose Mourinho ១ពិន្ទុជាបណ្តោះអាសន្នក្នុងជើងទី១នេះ បើទោះបីជា Chelsea បានយកឈ្នះក្រុម Aston Villa ២-០ កាលពីរាត្រីថ្ងៃសៅរ៍ដូចគ្នាក៏ដោយ ។

១គ្រាប់ជ័យជំនះរបស់ Stoke City យប់មិញនេះបានកើតឡើងនៅនាទីទី៤ ពីការស៊ុតបាល់ប៉េណាល់ទីបានសម្រេច ដោយកីឡាករ Bojan Krkic រហូតដល់បញ្ចប់នៃការប្រកួតពេញម៉ោង Swansea City ០ និង Stoke City ១ ៕