ចង់បាន​លុយ​គេ​ពេក ហក់​ទៅបុក​ឡាន​ហើយ​ធ្វើជា​ដួលសន្លប់​!

Sanofi

​ជា​រឿង​មួយ​ដែល​គួរឱ្យ​ហួសចិត្ត ខណៈដែល​បុរស​ម្នា​ក់បាន​ដើរទៅ​ហក់​ទ្រោប​លើ​ឡាន​ដែល​បាន​ចាប់​ហ្វ្រាំង​ឈប់​​ទៅហើយ ហើយ​ធ្វើជា​ដួលសន្លប់​នៅ​ពីមុខ​ឡាន​នោះ ដោយមាន​បំណង​ចង់​មួលបង្កាច់​ថា​ឡាន​នោះបាន​បុក​ខ្លួន​។​យោងតាម​រូបភាព​ដែលមាន​ចលនា​ខ្លី​មួយ​បាន​បង្ហាញថា បុរស​ម្នាក់​នោះ​កំពុងតែ​ដើរ​ឆ្លងផ្លូវ​ដែលមាន​ឡាន​និង​ម៉ូតូ កំពុងតែ​បើកបរ​ឆ្លង​កាត់ ពេលនោះ​ស្រាប់​តែមាន​រថយន្ត​មួយ​បើក​សំដៅ​មករក​បុរស​នោះ ប៉ុន្តែ​មិនបាន​បុក​ឬក៏​ប៉ះ ពារ​អ្វី​នោះឡើយ ព្រោះ​គ្រាន់តែ​ឡាន​បើក​ជិត​ដល់​រូប​បុរស​នោះ តៃកុង​ឡាន​ក៏បាន​ចាប់​ហ្វ្រាំង​ឈប់ ប៉ុន្តែ​បុរស កំហូច​នោះ​គ្រាន់តែ​ឃើញ​ឡាន​បើក​មក​ជិត​ក្បែរ​ខ្លួន គាត់​ក៏​ផ្តេកខ្លួន​ទៅលើ​ឡាន​ហើយ​ធ្វើជា​ដួលសន្លប់​នៅ​ពី​មុខ​ឡាន​នោះ​តែម្តង​។​

​យើង​មិន​បានដឹង​ច្បាស់​ពី​បំណង​បុរស​នោះ​ថា​គាត់​ចង់បាន​លុយ ឬក៏​ចង់បាន​អ្វី​ពី​ម្ចាស់​ឡាន​ឱ្យ​ប្រាកដ​នោះទេ ខណៈដែល​ល្បិច​ស្ទើរភ្លើង​មួយ​នេះ​ក៏​ធ្លាប់​កើតមាន​ក្នុងសង្គម​កម្ពុជា​មកហើយ​ដែរ​៕ ភូមិន្ទ​

Related