លោក កឹម សុខា ​ប្រកាសជាថ្មីថា​ បើ ​CNRP ​ឈ្នះឆ្នោត​គ្មានសង្គ្រាមទេ

រាជធានីភ្នំពេញ ៖​ ប្រធានស្តីទី​គណបក្សសង្គ្រោះជាតិ​ លោក កឹម សុខា​ បានបញ្ចេញទស្សនៈ​និងលើកឡើងជាថ្មីថា ​បើគណបក្សសង្គ្រោះជាតិ ​(CNRP)​ឈ្នះឆ្នោតដឹកនំា ប្រទេស​​​កម្ពុជាគ្មានសង្រ្គាមទេ​ ព្រោះគោលនយោបាយ​របស់CNRP ​មិនយកខ្មែរណាធ្វើជាសត្រូវ ។​

នៅលើបណ្តាញ​ទំនាក់ទំនងសង្គម​ (Facebook)​ លោក កឹម សុខា ​បានសរសេរបង្ហោះមានខ្លឹមសារ​ទំាងស្រុងថា​ "១.សង្គ្រាម៖ ​ជាទូទៅអាចកើត​មានដោយសារ ​ការយក គ្នាជាសត្រូវ ​។ ដូច្នេះគណបក្សសង្គ្រោះជាតិ​ឈ្នះឆ្នោតដឹកនាំប្រទេស​ កម្ពុជាគ្មានសង្គ្រាមទេ​ ព្រោះគោលនយោបាយ​របស់គណបក្សសង្គ្រោះជាតិ ​មិនយកខ្មែរណាធ្វើ ជា សត្រូវ ។

២.អយុត្តិធម៌៖ ​នាំមកនូវការនូវការឈឺចាប់​ នាំមកនូវអស្ថិរភាពសង្គម ​ដែលជាដើមចងនាំ​មកនូវអំណាចផ្តាច់ការ ​។ ដូច្នេះ ​គណបក្សសង្គ្រោះជាតិឈ្នះឆ្នោត ​នឹងកែទម្រង់ ប្រព័ន្ធ​តុលាការឲ្យឯករាជ្យ ​ដើម្បីនាំមកនូវ៖ ​នីតិរដ្ឋ យុត្តិធម៌សង្គម​ ស្ថិរភាព​ និងសន្តិភាព ​គឺកម្ពុជាគ្មានសង្គ្រាមផ្ទៃក្នុងឡើយ"។