​តុលាការ​បើក​សាវ​នា​ការ​តាក់​ទោស​គ្រូពេទ្យ​ចម្លង​មេរោគ​អេដស៍​ជាង​២០០​នាក់​នៅ​ភូមិ​រកា​

ខេត្តបាត់ដំបង​៖​នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា​នេះ​លោកគ្រូ​ពេទ្យ​ប្រចាំ​ភូមិ​រកា​ឃុំ​រកា​ខេត្តបាត់ដំបង​ដែល​ធ្វេសប្រហែស ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ​បណ្តាលអោយ​ឆ្លង​ជំងឺអេដស៍ ត្រូវបាន​តុលាកា​ខេត្តបាត់ដំបង​បើកសវនាកា​ផ្តន្ទាទោស​ជា​លើកដំបូង​បន្ទាប់ពី​ឃុំខ្លួន​បណ្តោះអាសន្ន​។ 

​    ​ការបើក សវនាកា​នេះ​ចាប់ផ្តើម​នៅវេលា​ម៉ោង​៨ និង​០០​ព្រឹក គេ​ឃើញ​មាន​សមត្ថកិច្ច​នគរបាល​ខេត្ត ក្រុង កម្លាំង​កងរាជអាវុធហត្ថ រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យបង្អែក អ្នកយកព័ត៌មាន​ក្នុង​ខេត្ត និង​ភ្នំពេញ​ជាច្រើន​ទៀត​។ គ្រូពេទ្យ​ប្រចាំ​ភូមិរ​ការ​ខាងលើ​មានឈ្មោះ ញ៉ែម ជ្រិ​ន អាយុ​ជាង​៥០​ឆ្នាំ ព្យាបាល​ប្រជាពលរដ្ឋ​បណ្តាលអោយ​ឆ្លង​មេរោគ​អេដស៍​ប្រមាណ​ជាង​២០០​នាក់​៕

​តុលាការ​បើក​សាវ​នា​ការ​តាក់​ទោស​គ្រូពេទ្យ​ចម្លង​មេរោគ​អេដស៍​ជាង​២០០​នាក់​នៅ​ភូមិ​រកា​