​កង​អាកាស​រុស្ស៊ី​បំផ្លាញ​ទីតាំង​IS​នៅ​ស៊ី​រី​៤៩​កន្លែង​ក្នុង​រយៈពេល​២៤​ម៉ោង

​ស៊ី​រី​៖​យោងតាម​សេចក្ដីថ្លែងការណ៍​របស់​កងទ័ព​ស៊ី​រី​កាលពី​ថ្ងៃទី​១៩​តុលា បាន​ឲ្យ​ដឹងថា ការវាយប្រហារ​តាម​ជើង​អាកាស​របស់​រុស្ស៊ី​៣៣​លើក​ក្នុង​រយៈពេល​២៤​ម៉ោង​បាន​បំផ្លាញ​ទីតាំង​ក្រុម​សកម្មប្រយុទ្ធ​ជាង​៤៩​ទីតាំងនៅ​ក្នុង​តំបន់​មួយចំនួន​ក្នុងប្រទេស​ស៊ី​រី​។​

​សេចក្តីថ្លែងការណ៍​ដដែល​បញ្ជាក់ថា ការវាយប្រហារ​តាម​ជើង​អាកាស​នេះ បាន​បំផ្លាញ​មូលដ្ឋាន​ជាច្រើន​កន្លែង និង​បាន​បំផ្លាញ​កំផែង​ការពារ​របស់​ក្រុម​ជី​ហាដ​ផងដែរ​។​

​គួរ​បញ្ជាក់ថា យុទ្ធនាការ​វាយប្រហារ​នៅក្នុង​ប្រទេស​ស៊ី​រី បាន​រុលទៅមុខ​កាន់តែខ្លាំង​ជាង​មុន ក្រោម​ការសហការ​រវាង​កងទ័ព​ស៊ី​រី​ជាមួយ​កម្លាំង​ជើង​អាកាស​រុស្ស៊ី ដោយ​បំផ្លាញ​ទាំង​ទីតាំង​ក្រុម​រដ្ឋ​អ៊ីស្លាម និង​ក្រុម​ឧទ្ទាម​ផ្សេងទៀត​ជាច្រើន​កន្លែង​៕

​កង​អាកាស​រុស្ស៊ី​បំផ្លាញ​ទីតាំង​IS​នៅ​ស៊ី​រី​៤៩​កន្លែង​ក្នុង​រយៈពេល​២៤​ម៉ោង