Mourinho ថា Falcao ត្រូវ​​ប្រឹង​លេង​ឲ្យ​ល្អ​ជាង Costa បើ​ចង់​ជាប់​ជម្រើស​ដំបូង


Mourinho ថា Falcao ត្រូវ​​ប្រឹង​លេង​ឲ្យ​ល្អ​ជាង Costa បើ​ចង់​ជាប់​ជម្រើស​ដំបូង

អ្នក​ចាត់​ការ​ក្រុម​តោ​ខៀវ Chelseaលោក Jose Mourinho បាន​ប្រាប់ថា Radamel Falcao ត្រូវ​តែ​ខំ​ប្រឹង​លេង​ឲ្យ​ល្អ​ជាង Diego Costa បើ​សិន​ជា​រូប​គេ​ចង់​ជាប់​ក្នុង​ជម្រើស​ដំបូង​ជា​ប្រចាំ។

 

Mourinho ថា Falcao ត្រូវ​​ប្រឹង​លេង​ឲ្យ​ល្អ​ជាង Costa បើ​ចង់​ជាប់​ជម្រើស​ដំបូង

 

ការ​លើក​ឡើង​បែប​នេះ​របស់ លោក Mourinho កើត​ឡើង​បន្ទាប់​ពីខ្សែ​ប្រយុទ្ធ Falcoa ធ្លាប់​ជាប់​ជម្រើស​ដំបូង​បាន​តែ​​ម្ដង​គត់​នៅ Premier League និង​ម្ដង​ទៀត​នៅ​ League Cup ចាប់​តាំង​ពី​​ផ្ទេរ​មក​កាន់ Chelsea កាល​ពី​ខែ​កក្កដា។​

 

Mourinho បាន​ឲ្យ​ដឹង​ថា៖ “ខ្ញុំ​តែង​តែ​យក​ចិត្ត​ទុក​ដាក់លើ​ការ​លេង​ក្នុង​ក្រុម មាន​តែ​អ្នក​ដែល​ល្អ​បំផុត​ប៉ុណ្ណោះ​ដែល​ស្ថិត​ក្នុង​ជម្រើស។ Falcao ត្រូវ​តែ​ធ្វើ​ឲ្យ​ល្អ​ជាង Diego ព្រោះ​គ្រប់​គ្នា​ដឹង​ស្រាប់​ហើយ​ថា Chelsea លេង​ដោយ​ប្រើ​ខ្សែ​ប្រយុទ្ធ​តែ​មួយ​ប៉ុណ្ណោះ”។

 

Falcao មិន​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​របស់លោក Mourinho ​នៅ​ Champions League នោះ​ទេ​​នៅ​​យប់​នេះ។ យ៉ាង​ណា​ក៏​ដោយ​ ពាក់​ព័ន្ធ​នឹង​ព័ត៌មាន​ដែល​ថាខ្សែ​ប្រយុទ្ធកូឡុំប៊ីខាង​លើ អាច​នឹង​ចាក​ចេញ​ពី​ក្លិប​ក្នុង​ខែ​មករា ត្រូវ​បាន​លោក Mourinho ​ច្រានចោល៕

 

Mourinho ថា Falcao ត្រូវ​​ប្រឹង​លេង​ឲ្យ​ល្អ​ជាង Costa បើ​ចង់​ជាប់​ជម្រើស​ដំបូង

 

 

Mourinho ថា Falcao ត្រូវ​​ប្រឹង​លេង​ឲ្យ​ល្អ​ជាង Costa បើ​ចង់​ជាប់​ជម្រើស​ដំបូង

 

ចុច​អាន៖ អ្នក​ពាក់​លេខ​៩​ Chelsea ច្រើន​តែ​បរាជ័យ​នៅ EPL ចុះ​ Falcao វិញ​ យ៉ាង​ណា​ដែរ?

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ bbc

  • Mourinho ថា Falcao ត្រូវ​​ប្រឹង​លេង​ឲ្យ​ល្អ​ជាង Costa បើ​ចង់​ជាប់​ជម្រើស​ដំបូង已关闭评论
  • 215 views
  • Hide Sidebar
    A+
Publish on:2015/10/20  Category:កីឡា
Tags: