ក្រុមជម្រើស​ជាតិ​​កម្ពុជា​​​ប្រកួត​មិត្តភាព​​នឹង​​ ប្រ៊ុយណេ​ មុន​ប៉ះ​ជប៉ុន

ក្រុមជម្រើស​ជាតិ​​កម្ពុជា​​​ប្រកួត​មិត្តភាព​​នឹង​​ ប្រ៊ុយណេ​ មុន​ប៉ះ​ជប៉ុន

តាម​លិខិត​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​ទើប​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុម​កីឡា​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹង​ជួប​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប្រ៊ុយណេ នៅ​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា​ខាង​មុខ ដើម្បី​ត្រៀម​ខ្លួន​មុន​ពេល​ប៉ះ​ក្រុម​ខ្លាំង​ជប៉ុន។

 

ក្រុមជម្រើស​ជាតិ​​កម្ពុជា​​​ប្រកួត​មិត្តភាព​​នឹង​​ ប្រ៊ុយណេ​ មុន​ប៉ះ​ជប៉ុន

ក្រុម​ជម្រើស​ជាតិ​កម្ពុជា

 

​ការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​និង​​ប្រ៊ុយណេ ​នឹង​ធ្វើ​ឡើង​លើ​ទីលាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​វេលា​ម៉ោង ៦:៣០​នាទី​ល្ងាច ថ្ងៃ​ទី៣ ខែ​វិច្ឆិកា។ ការ​ប្រកួត​នេះ គឺ​ដើម្បី​ត្រៀម​លក្ខណៈ​​ទទួល​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ក្នុង​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​​លោក​ឆ្នាំ​២០១៨​​​ ​ពូល​ E នៅ​​តំបន់​អាស៊ី ​ជុំ​ទី​២ ជើង​ទី​២។

 

​​ចុង​ឆ្នាំ​នេះ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ហាក់​មាន​ភាព​មមាញឹក​បន្តិច ដោយ​ត្រូវ​បំពេញ​យុទ្ធនាការ​ជម្រុះ​បាល់​ទាត់​ពិភពលោក ២​ប្រកួត គឺ​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា នៅ​ប្រទេស​អាហ្វហ្គានីស្ថាន និង​ថ្ងៃ​ទី១៧ ទទួល​ក្រុម​ជប៉ុន​នៅ​ទីលាន​ពហុកីឡាដ្ឋាន​ជាតិ។ ចាប់​ពី​ថ្ងៃ​ទី ២០ ដល់​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ត្រូវ​ចូល​រួម​ការ​ប្រកួត​ពាន​រង្វាន់​ 2015 Yunna, Asean International Football Open Tournament នៅ​ប្រទេស​ចិន​៕

 

ក្រុមជម្រើស​ជាតិ​​កម្ពុជា​​​ប្រកួត​មិត្តភាព​​នឹង​​ ប្រ៊ុយណេ​ មុន​ប៉ះ​ជប៉ុន

ក្រុមជម្រើស​ជាតិ​​កម្ពុជា​​​ប្រកួត​មិត្តភាព​​នឹង​​ ប្រ៊ុយណេ​ មុន​ប៉ះ​ជប៉ុន

អត្ថបទ៖ គង់ វិសាល