អេស្កាវ៉ាទ័រកាយដី ស្ថាបនាផ្លូវជាតិលេខ១ ប៉ះចំផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យដួលរលំ សង្កត់ម្ចាស់ផ្ទះរងរបួសធ្ងន់

ភ្នំពេញ : ផ្ទះប្រជាពលរដ្ឋសង់ពីថ្ម ដែលមានទំហំ ៦ម៉ែត្រ គុណ១០ម៉ែត្រ ស្ថិតនៅតាមផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ បានដួលរលំទាំងស្រុង បណ្តាលឲ្យសង្កត់ម្ចាស់ផ្ទះរងរបួសធ្ងន់ ក្រោយពេលដែលអេស្កាវ៉ាទ័រ កាយដី ដើម្បីជួសជុលផ្លូវជាតិ កាយខុសបច្ចេកទេស ហើយទៅចំផ្ទះរបស់ជនរងគ្រោះ នៅវេលាម៉ោង ៩:៣០នាទី ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះ។

សេចក្តីរាយការណ៏ ពីកន្លែងកើតហេតុ បានឲ្យដឹងថា តាមការពិតម្ចាស់ផ្ទះរងគ្រោះ បានឲ្យអាជ្ញាធរកាត់ចំណីមុខផ្ទះ ដើម្បីចូលរួមពង្រីកផ្លូវជាតិលេខ១ ហើយសុខចិត្តធ្វើផ្ទះទៅខាងក្រោយបន្ថែមទៀត តែមិនដឹងជាយ៉ាងម៉េច បានជាក្រុមកម្មករ ប្រើគ្រឿងចក្រ កាយទៅប៉ះផ្ទះរបស់គាត់ បណ្តាលឲ្យដួលរលំ សង្កត់ម្ចាស់ផ្ទះរងរបួសទៀតផង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូន ជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយការផ្តល់សំណងយ៉ាងណានោះ គេនៅមិនទាន់ដឹងនៅឡើយទេ។