នាឡិកាម៉ាក G-Shock រចនាបទក្បាច់ខ្មែរ បានមកដល់ ព្រះរាជាណាចក្រ កម្ពុជាហើយ!

ភ្នំពេញ៖ ថ្មីៗនេះ G-Shock បានអបអរសាទរ ការបើកសម្ពោធ ហាងរបស់ខ្លួន ដោយមានការដាក់តាំង បង្ហាញ នាឡិកាម៉ាក G-Shock រចនាបទក្បាច់ខ្មែរ ថ្មីទាំង៣ ដ៏ស្រស់ស្អាត សម្រាប់តែ ព្រះរាជាណាចក្រ កម្ពុជាមួយប៉ុណ្ណោះ និងត្រូវបានលក់នៅក្រុមហ៊ុន G-Factory CASIO សាខាកោះពេជ្រ។

នាឡិកាមានរចនាបថផ្សេងៗគ្នា ដូចខាងក្រោម៖
រចនាបទទី១៖ មានលក្ខណៈក្បាច់ខែ្មរ ដែលមានការច្នៃម៉ូដជាពិសេសពីក្រុមហ៊ុន CASIO សម្រាប់ប្រទេសកម្ពុជា ដែលរំលេចនូវក្បាច់រចនាបែបបុរាណ តែទាន់សម័យទៅតាមបច្ចុប្បន្នកាល ធ្វើឲ្យម៉ូដ នាឡិកាពោរពេញដោយ លក្ខណៈពិសេស និងគួរឲ្យទាក់ទាញជាពិសេសពីក្រុមហ៊ុន CASIO សម្រាប់ប្រទេសកម្ពុជាដែរ។

រចនាបទទី២៖ នាឡិកាមានការច្នៃម៉ូដបែបតន្រ្តី ដែលមានពណ៌ស ច្នៃរំលេចទៅដោយអក្សរភ្លេង ឬណោតភ្លេង ចំរុះពណ៌ ធ្វើឲ្យម៉ូដនាឡិកានេះ មានភាពទាក់ទាញបែបយុវវ័យ គួរឲ្យស្រលាញ់ពេញចិត្ត ជាពិសេសស ម្រាប់អ្នក ដែលនិយមចូលចិត្តវិស័យចម្រៀង។

រចនាបទទី៣៖ មានការរចនាបទពិសេសតំណាងឲ្យប្រទេសកម្ពុជា ដែលប្លែកពីនាឡិកាផ្សេងៗ ពីព្រោះនាឡិកានេះ បានច្នៃរំលេចទៅដោយទង់ជាតិកម្ពុជា ដែលបង្ហាញពីអត្តសញាណជាតិខ្មែរ ជាពិសេសបង្ហាញពីភាពរឹងម៉ាំ របស់ សុភាពបុរសទៀតផង។

លើសពីនេះទៅទៀត យើងក៏ឃើញមានវត្តមានកំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធ កញ្ញា និងលោក ឆន សុវណ្ណារាជ ព្រមទាំងអ្នកគាំទ្រ និងអ្នកសារព័តមានជាច្រើន បានមកទស្សនានៅ ហាង G-FACTORY CASIO សាខាកោះពេជ្រផងដែរ។ នៅពេលនោះ ក្រុមហ៊ុន LDI Enterprise បានប្រគល់នាឡិកាម៉ាក G-Shock តាម រចនាបទទី១ ដល់ លោកឆន សុវណ្ណារាជ និងនាឡិកាម៉ាក BABY-G តាមរចនាបទទី២ ដល់កញ្ញា ឱក សុគន្ធកញ្ញា ជាកាដូក្នុងការចូលរួមអបអរសាទរដល់កម្មវិធី សម្ពោធហាង G-FACTORY CASIO សាខាកោះពេជ្រ។

ជាពិសេស រាល់ការជាវនាឡិកាម៉ាក G-Shock និង Baby-G ទាំងអស់នៅសាខា កោះពេជ្រលោកអ្នកនឹងទទួល បាននូវការបញ្ចុះតម្លៃពិសេស ២៥ភាគរយ។ អ្វីកាន់តែពិសេសជាងនេះទៅទៀតនោះ លោកអ្នកនិងអាច ទទួលបាន សំបុត្រមួយសន្លឹកបន្ទាប់ពីទិញនាឡិកា G-SHOCK និង BABY-G មួយភ្លាម ដើម្បីចូលរួមនូវកម្មវិធីធំ ប្រចាំឆ្នាំ របស់នាឡិកា G-SHOCK ដែលមានឈ្មោះថា SHOCK THE WORLD នឹងប្រព្រឹត្តិទៅនៅថ្ងៃ ២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខនេះនៅមជ្ឈមណ្ឌលកម្សាន្ត  EPIC៕

នាឡិកាម៉ាក G-Shock រចនាបទក្បាច់ខ្មែរ បានមកដល់ ព្រះរាជាណាចក្រ កម្ពុជាហើយ!