កម្លាំងអាវុធហត្ថ ស្រុកពញាឮ បង្ក្រាបករណី ឆបោកម៉ូតូ និងចែកចាយគ្រឿងញៀន ២នាក់ដកហូតថ្នាំ១០កញ្ចប់

កណ្តាល : មុខសញ្ញាបោកម៉ូតូគេ និងចែកចាយគ្រឿងញៀន២នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ស្រុកពញាឮ ខេត្តកណ្តាល ក្រោមការបញ្ជាផ្ទាល់ពីមេបញ្ជាការអាវុធហត្ថខេត្ត បើកការស្រាវជ្រាវ រហូតដល់ការចាប់ខ្លួន និងដកហូតថ្នាំ១០កញ្ចប់ ស្ថិតនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន នៅល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ ព្រមទាំងតាមទៅយកម៉ូតូ របស់ជនរងគ្រោះ មកវិញ ដែលយកទៅបញ្ចាំ នៅផ្សារឃ្លាំងរំសេវ។

មន្រ្តីអាវុធហត្ថស្រុកពញាឮ បានបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ អ៊ូ វុទ្ធី ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរ មិនពិតប្រាកដនិង ទី២ឈ្មោះ ស្រី បញ្ញា ដែលជននេះ កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ បានខ្ចីម៉ូតូម៉ាក Smash110ពីមិត្តក្រ័ (ជនរងគ្រោះ) ឈ្មោះហ៊ឹម វាសនា នៅចំណុចផ្ទះជួលសំណង់12 ខណ្ឋទួលគោក រាជធានីភ្នំពេញ ។

ដោយមានការសង្សយ័ ជនរងគ្រោះបានទូរសព្ទ័រកជនសង្សយ័ខាងលើ ដើម្បីទាមទារយកម៉ូតូខ្លួនមកវិញ ។ ប៉ុន្តែទូរសព្ទ័ មិនចូល ទើបខ្លួនតាមរកឈ្មោះស្រី បញ្ញា និងម៉ូតូ លុះវេលាម៉ោង ២រសៀលថ្ងៃទី១៩ ខែតុលា ជនរងគ្រោះប្រទះ ឃើញឈ្មោះស្រី បញ្ញានៅផ្ទះឈ្មោះអ៊ូ វុទ្ធី (ចំណុចឃាត់ខ្លួន) ក៏បានមកប្តឹង អហ ស្រុកពញាឭ អោយជួយឃាត់ ខ្លួនជនសង្សយ័ ។

 ពេលសមត្ថកិច្ចអហ ស្រុកពញាឭ ទៅដល់ផ្ទះជនសង្សយ័ៗ និងបក្ខពួកម្នាក់ទៀតរត់ចេញពីផ្ទះដើម្បីគេចខ្លួន តែត្រូវកម្លាំង ពទ្ធ័ចាប់បានទាំងពីរនាក់ ។ ដោយជនសង្សយ័ឈ្មោះ អ៊ូ វុទ្ធី ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន កម្លាំងយើងបាន សាកសួរពួកគេរកគ្រឿងញៀន ឈ្មោះស្រី បញ្ញាឆ្លើយថាខ្លួនបានបោះចោលក្បែរគំនអូសក្រោយផ្ទះ បន្ទាប់មកកម្លាំយើង បានរកឃើញគ្រឿងញៀនចំនួន06កញ្ចប់នៅទីនោះ ។

ក្រោយចាប់ខ្លួន ជនសង្សយ័ និងវត្ថុតាងជំនាញមន្ទីរយុត្តិធម៌ និង អហ ស្រុកពញ្ញាឮ កំពុងបន្តរតាមយកម៉ូតូ ដែលជនសង្ស័យយកទៅបញ្ចាំនៅឃ្លាំងរំសេវ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។