ក្រុមការងារ បច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយ មន្ទីរ កំពុងធ្វើការជួសជុល និងថែទាំទំនប់ អាងទឹកសំរោងបាក់

កំពង់ស្ពឺ៖ ក្រុមការងារបច្ចេកទេស នាយកដ្ឋាន ធារាសាស្ត្រ កសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បាន និងកំពុងធ្វើការជួសជុល និងថែទាំទំនប់ អាងទឹក សំរោងបាក់ ស្ថិតក្នុងភូមិ សាស្ត្រឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋាន ធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ការងារជួស ជុល និងថែទាំងទំនប់អាងទឹកសំរោងបាក់នេះ បានចាប់ដំណើរការកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៥ ដោយមានទំហំ ការងារ កាប់សំអាតព្រៃនៅសងខាងទំនប់អាង, កាយពុះតួទំនប់អាងប្រវែង ១២០ម៉ែត្រ (ដល់បាតអាង), ចាក់ដីបំពេញ និងកិនបង្ហាប់តួទំនប់ដែលដាច់ដោយសារទឹកហូរច្រោះ (រន្ធនាគ), ផ្លាស់ប្តូរ សន្លឹក ទ្វារ ចំនួន ០២សន្លឹក, ផ្លាស់ប្តូរដងវ៉ាន និងឧបករណ៍លើកដាក់ទ្វារ, សាងសង់បង្កាន់ដៃទ្វារទឹកថ្មី និងជួសជុលស្នាមប្រេះនៃសំណង់។ លោកប្រធាននាយកដ្ឋាន បានបន្តថា បច្ចុប្បន្នក្រុមការងាររបស់លោក និងមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ កំពុងសម្រុកធ្វើការងារខាងលើនេះ ដើម្បីឱ្យបានរួចរាល់នៅសប្តាហ៍ក្រោយ។

លោក អៀ ពិសិដ្ឋ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានឱ្យដឹងថា អាងទឹកសំរោងបាក់ អាចស្តុកទឹក បានប្រមាណ ៥០ម៉ឺនម៉ែត្រគូប និងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាប្រមាណ ៤៥០ហិកតា និងស្រូវប្រាំង ៣០ហិកតា។ លោកប្រធានមន្ទីរក៏បានថ្លែងអំណរគុណចំពោះក្រុមការងារក្រសួង ដែលតែងតែចុះជួយ ការងារមន្ទីររបស់ លោក ទាំងការងារបច្ចេកទេស គ្រឿងចក្រ និងសម្ភារៈ ធ្វើឱ្យបណ្តាប្រព័ន្ធ ធារាសាស្ត្រនៅទូទាំងខេត្តកំពង់ស្ពឺ ទទួលបានការជួសជុល និងថែទាំជាប់ជាប្រចាំ ៕

ក្រុមការងារ បច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយ មន្ទីរ កំពុងធ្វើការជួសជុល និងថែទាំទំនប់ អាងទឹកសំរោងបាក់

ក្រុមការងារ បច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយ មន្ទីរ កំពុងធ្វើការជួសជុល និងថែទាំទំនប់ អាងទឹកសំរោងបាក់

ក្រុមការងារ បច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយ មន្ទីរ កំពុងធ្វើការជួសជុល និងថែទាំទំនប់ អាងទឹកសំរោងបាក់

ក្រុមការងារ បច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយ មន្ទីរ កំពុងធ្វើការជួសជុល និងថែទាំទំនប់ អាងទឹកសំរោងបាក់

ក្រុមការងារ បច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយ មន្ទីរ កំពុងធ្វើការជួសជុល និងថែទាំទំនប់ អាងទឹកសំរោងបាក់

ក្រុមការងារ បច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយ មន្ទីរ កំពុងធ្វើការជួសជុល និងថែទាំទំនប់ អាងទឹកសំរោងបាក់

ក្រុមការងារ បច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយ មន្ទីរ កំពុងធ្វើការជួសជុល និងថែទាំទំនប់ អាងទឹកសំរោងបាក់

  • ក្រុមការងារ បច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយ មន្ទីរ កំពុងធ្វើការជួសជុល និងថែទាំទំនប់ អាងទឹកសំរោងបាក់已关闭评论
  • 337 views
  • Hide Sidebar
    A+