កម្លាំង អ ហខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ ពីបទចែកចាយ ថ្នាំញៀន

ភ្នំពេញ ៖ កម្លាំង អ ហខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យ ពីបទចែកចាយ ថ្នាំញៀន កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ នៅចំណុចចំណតរថយន្ត ក្នុងផ្សារសុរិយាម៉ល សង្កាត់ផ្សារថ្មីទី៣ ខណ្ឌ ដូនពេញ ។

អនុសេនីយ៏ឯក លី គឹមឡេង មេបញ្ជាការរង អហដូនពេញ បានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនបានមាន ឈ្មោះ ខាត់ សុខន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់លីម៉េង ផ្លូវ៨១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។

លោកលី គឹមឡេង បានឲ្យដឹងថា ក្រោយឃាត់ខ្លួន កម្លាំងរបស់លោកដកហូតបានរួមមាន ថ្នាំក្រាមពណ៌សថ្លា ចំនួន០៧កញ្ចប់ -ជញ្ជីងថ្លឹង ចំនួន០១គ្រឿង -ដែកកេះ ចំនួន០២ -ម៉ូតូ០១គ្រឿង ម៉ាក ហុងដាធូដេ ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 1AX-7641មួយគ្រឿង -លុយខ្មែរ ១០ម៉ឺនរៀល -លុយដុល្លារ ១៥ដុល្លារអាមេរិច -ទូរស័ព្ទ ចំនួន០៣គ្រឿង -ថង់សំរាប់ច្រកមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួន បណ្តោះអាសន្ននៅទីបញ្ជាការដ្ឋាន អាវុធហត្ថខណ្ឌដូនពេញ ដើម្បីកសាងសំណុំបញ្ជូន ទៅកាន់ទីបញ្ជាការដ្ឋាន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត៕