[ព័ត៌មាន] Apple ដកចេញ កម្មវិធី iOS ជាង 250 ពី App Store ក្រោយរកឃើញថា បានល្មើសលួចទិន្នន័យឯកជន

[ព័ត៌មាន] Apple ដកចេញ កម្មវិធី iOS ជាង 250 ពី App Store ក្រោយរកឃើញថា បានល្មើសលួចទិន្នន័យឯកជន
កម្មវិធី iOS ជាង 250 កម្មវិធី ត្រូវបាន ដកចេញកាលពីពេលថ្មីៗនេះ ពីហាងកម្មវិធី App Store ហើយភាគច្រើន ជាកម្មវិធី របស់អ្នកអភិវឌ្ឍជនជាតិចិន។ កម្មវិធីទាំងនោះ ត្រូវបាន Apple រកឃើញថា បានប្រើប្រាស់ កូដ SDK របស់ក្រុមហ៊ុនផ្សព្វផ្សាយពាណីជ្ជកម្មចិន ឈ្មោះ Youmi ហើយ កូដរបស់ក្រុមហ៊ុន មួយនេះ បានធ្វើការ លូួចចម្លងទិន្នន័យ ឯកជន ខុសគោលការណ៍របស់ Apple ដែលរួមមាន លេខកូដ Serial Number របស់ឧបករណ៍, កត់ចម្លងបណ្តាកម្មវិធីដែលបានដំឡើង និងកត់ចម្លង ឈ្មោះគណនី Apple ID របស់អ្នកប្រើប្រាស់ (អីុម៉ែល) បន្ទាប់មក បានបង្ហោះទិន្នន័យទាំងអស់នេះ ទៅកាន់ ម៉ាសីុនមេរបស់ក្រុមហ៊ុន Youmi។

ក្រុមហ៊ុន Apple បានអោយដឹងថា ខ្លួន បានដកចេញកម្មវិធីទាំងឡាយណា ដែលប្រើប្រាស់ កូដ SDK របស់ Youmi ហើយកំពុង ធ្វើការជាមួយ អ្នកអភិវឌ្ឍកម្មវិធី ដែលមានបញ្ហាទាំងនោះ អោយធ្វើការ អាប់ដេត កម្មវិធីរបស់ខ្លួន មុននឹង បង្ហោះវាឡើង App Store សារជាថ្មី។ គួររំលឹកថា Youmi គឺជា ក្រុមហ៊ុនផ្សព្វផ្សាយពាណីជ្ជកម្ម នៅលើ ស្មាតហ្វូន របស់ប្រទេសចិន ហើយក្រៅពីមាន កូដសំរាប់ ប្រព័ន្ធ iOS ហើយ ក្រុមហ៊ុននេះ ក៏មានកូដសំរាប់ ប្រព័ន្ធ Android ផងដែរ៕
ប្រភព: SourceDNA» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)