បុរស​ម្នាក់​ញ៉ាំ​ម្ទេស​​​​ជាង​ពីរ​គីឡូ​​​​​ក្នុង​មួយ​ថ្ងៃ អត់​មាន​បញ្ហា


បុរស​ម្នាក់​ញ៉ាំ​ម្ទេស​​​​ជាង​ពីរ​គីឡូ​​​​​ក្នុង​មួយ​ថ្ងៃ អត់​មាន​បញ្ហា

លោក​ Li Yongzhi មក​ពី​ភូមិ​ Shawoli ខេត្ត​ ហេណាន​​​​ ប្រទេស​ចិន​​​​​​​ បាន​ធ្វើ​​​ឲ្យ​សារព័ត៌មាន​ចិន​​​ភ្ញាក់​ផ្អើល​ ដោយ​សារ​តែ​លោក​ញ៉ាំ​ម្ទេស​ជា​អាហារ​ប្រចាំ​ថ្ងៃ​​​អស់ដល់ទៅ​​២,៥​គីឡូ​ក្រាម​ក្នុង​មួយ​ថ្ងៃ​។

 

បុរស​ម្នាក់​ញ៉ាំ​ម្ទេស​​​​ជាង​ពីរ​គីឡូ​​​​​ក្នុង​មួយ​ថ្ងៃ អត់​មាន​បញ្ហា
 

​សារព័ត៌មាន​ក្នុង​ស្រុក​ចិន ​​​Zhenzhou Evening News ​បាន​ឲ្យ​ដឹង​ពី​អ្នក​ភូមិ​​​​រស់​ក្បែរ​​​លោក​​ Li ថា​ បុរស​វ័យ​៤៨​ខាង​លើ​នេះ​ចូល​ចិត្ត​ហូប​ម្ទេស​​​តាំង​ពី​តូច ហើយ​មក​ទល់​ពេល​នេះ​គាត់​អាច​ហូប​ម្ទេស​ទទេ​​​ ដោយ​មិន​​បាច់​មាន​​សាច់​ឬ​ស៊ុត​ជា​មួយ​ទៀត​ផង។ “គ្មាន​ម្ទេស ម្ហូប​មិន​ឆ្ងាញ់​នោះ​ទេ” ។ នេះ​ជា​សម្តី​​ដ៏​ខ្លី​របស់​លោក​ Li និយាយ​​​ប្រាប់​សារព័ត៌មាន។

 

ក្រៅ​តែ​ពី​​​​​ធ្វើ​ជា​​អាហារ​​ប្រចាំ​ថ្ងៃ ​និង​អាហារ​​កំដរ​មាត់​​នោះ​​ លោក​ Li ក៏​ហូប​ម្ទេស​សម្រាប់​​សម្អាត​មាត់​ធ្មេញ​ពេល​ព្រឹក​ផង​ដែរ​ ហើយ​គេ​បាន​ដាក់​ងារ​គាត់​ថា​ជា​ស្ដេច​ម្ទេស។ លោក​ Li សព្វ​ថ្ងៃ​មាន​ដាំ​ម្ទេស​៨​ប្រភេទ​ផ្សេង​ៗ​គ្នា​​ក្នុង​សួន​​​ទុក​ញ៉ាំ​ខ្លួន​ឯង។

 

បុរស​ម្នាក់​ញ៉ាំ​ម្ទេស​​​​ជាង​ពីរ​គីឡូ​​​​​ក្នុង​មួយ​ថ្ងៃ អត់​មាន​បញ្ហា
 

កាល​ពី​១០​ឆ្នាំ​​មុន​​​កូន​ប្រុស​ច្បង​របស់​​លោក​ Li ​រង​​​គ្រោះ​​ថ្នាក់​​​ចរាចរណ៍​​​សម្រាក​ព្យាបាល​​ក្នុង​មន្ទីរ​ពេទ្យ​​ និង​ត្រូវ​ចំណាយ​​ថវិកា​ច្រើន​ដើម្បី​​មើល​ជើង។ លោក​ Li បាន​ឲ្យ​ដឹង​ថា​​រយៈ​ពេល​នោះ​លោក​ហូប​តែ​​ម្ទេស​​ និង​ទឹក​ដើម្បី​សន្សំ​​លុយ​មើល​ថែ​កូន​ប្រុស​​ទៀត​ផង។ លោក​ថា​ ហូប​ម្ទេស​មួយ​ថ្ងៃ​​​ជាង​២​គីឡូ​​ជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​​គាត់​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​គឺ​ពុំ​មាន​បញ្ហា​អ្វី​នោះ​ឡើយ៕

 

បុរស​ម្នាក់​ញ៉ាំ​ម្ទេស​​​​ជាង​ពីរ​គីឡូ​​​​​ក្នុង​មួយ​ថ្ងៃ អត់​មាន​បញ្ហា
 

ចុចអាន៖ ម្ហូប​ធ្វើ​ពី​ថ្ម​​​​​ដ៏​កម្រ​​ ដាក់​បង្ហាញ​នៅ​ពិព័រណ៍​ទេសចរណ៍​​ចិន​

ចុចអាន៖ កម្ពុជា​​នឹង​​មាន​​ច្បាប់​​ស្ដី​​ពី​​ម្ហូប​​អាហារ​​ដើម្បី​​ការ​ពារ​​សុខ​ភាព​​ប្រ​ជា​ជន

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ shanghaiist
​​​​​