Selena Gomez ​និយាយ​ផ្ទាល់​មាត់​ពី​ព័ត៌មាន​​​​ស្នេហា​ជា​មួយ ​Brooklyn Beckham


Selena Gomez ​និយាយ​ផ្ទាល់​មាត់​ពី​ព័ត៌មាន​​​​ស្នេហា​ជា​មួយ ​Brooklyn Beckham

ពេល​ថ្មី​ៗ​កន្លង​ទៅ តារា​ចម្រៀង​ប៉ុប Selena Gomez បាន​ចូលរួម​សម្ភាសន៍​ក្នុង​កម្មវិធី Watch What Happens Liv និង​បាន​និយាយ​​ច្រានចោល​គ្រប់​យ៉ាង​ចំពោះ​​រឿង​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​កំលោះ​វ័យ​ក្មេង ​Brooklyn Beckham។

 

Selena Gomez ​និយាយ​ផ្ទាល់​មាត់​ពី​ព័ត៌មាន​​​​ស្នេហា​ជា​មួយ ​Brooklyn Beckham

 

​ការ​លើក​ឡើង​របស់​អតីត​មិត្ត​ស្រី Justin Bieber កើត​មាន ក្រោយ​មាន​ពាក្យ​លេច​ឮថា នាង​​គឺ​ជា​ដើម​ហេតុ​ដែល​នាំ​ឲ្យ​ ​Brooklyn និង​មិត្ត​ស្រី Chloe Moretz បែក​បាក់​គ្នា។ ក្នុង​កម្មវិធី​លោក Andy Cohen ដែល​ជា​ពិធីករ​​បាន​សាកសួរ​ពី​រឿង​របស់ Selena និង Brooklyn ។

 

ភ្លាម​នោះ​Selena បាន​តប​ថា៖​”តើ​គាត់​អាយុ​ប៉ុន្មាន​ហើយ មិន​មែន​១៦​ទេ? បច្ចុប្បន្ន ខ្ញុំ​​មើល​ទៅ​ដូច​អាយុ​១៦​ឆ្នាំ​ ប៉ុន្តែ​ខ្ញុំ​មាន​អាយុ​២៣​ឆ្នាំ​ហើយ។ ខ្ញុំ​ធ្លាប់​ថត​ភាពយន្ត​ជាមួយ Chloe ហើយ​នាង​គឺ​ជា​មនុស្ស​ពូកែ​ម្នាក់”។ ម្ចាស់​បទ”Love You Like A Love Song” បាន​បន្ត​ថា៖”ខ្ញុំ​មិន​ដឹង​ថា​មាន​អ្វី​កើត​ឡើង​អំពី​ពួក​គេ​នោះ​ទេ ប៉ុន្តែ​ពួក​គេ​មើល​ទៅ​ដូច​ជា​មិន​អី​ទេ ហេតុ​អ្វី​បាន​ពួក​យើង​វិនិច្ឆ័យ​ពី​ទំនាក់ទំនង​របស់​ពួក​គេ”។

 

កន្លង​ទៅ​រឿងរ៉ាវ​របស់ Selena Gomez បដិសេធ​ស្នេហា​ជាមួយ​កូន​ប្រុស​ច្បង​របស់ Beckham តែង​ឭ​តាម​រយៈ​ប្រភព​ផ្សេង​ៗ ប៉ុន្តែ​ពេល​នេះ​អ្វី​ៗ​កាន់​តែ​ច្បាស់​ពេល​នាង​និយាយ​ផ្ទាល់​មាត់៕

 

Selena Gomez ​និយាយ​ផ្ទាល់​មាត់​ពី​ព័ត៌មាន​​​​ស្នេហា​ជា​មួយ ​Brooklyn Beckham

 

 

ចុចអាន៖ស្ងាត់​ៗ​ Justin និង Selena ចេញ​ចម្រៀង​ឆ្លងឆ្លើយ​មួយ​បទ ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ mirror