ស្លាប់កូនប្រុសម្នាក់ ក្នុងករណីចាប់ជំរិត ចៅហ្វាយក្រុង នៅហ្វីលីពីន

ហ្វីលីពីន៖ យោងតាមការលើកឡើង របស់អាជ្ញាធរហ្វីលីពីន នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា ចៅហ្វាយក្រុងនៅ ភាគខាងត្បូងប្រទេស និងកូនប្រុស របស់លោកម្នាក់ទៀត ត្រូវបានក្រុម ឧទ្ទាមមួយក្រុមចាប់ជំរិត កាលពីយប់ថ្ងៃចន្ទ ម្សិលមិញនេះ ហើយក៏ត្រូវបានរកឃើញ សាកសពនៅព្រឹកថ្ងៃអង្គារនេះផងដែរ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នេះដោយដក ស្រង់សម្ដី លោកវរសេនី Alexander Macario មេបញ្ជាការកងពលតូចប្រចាំតំបន់នោះ បាន និយាយបន្ដទៀតថា លោក ដារីអូ អូតាហ្សា ចៅហ្វាយក្រុង ឡ៊តូ និងកូនប្រុសឈ្មោះ ដារីល ត្រូវបានត្រូវបានគេចាប់ជំរិត និងបាញ់ឲ្យរបួសដោយគ្រាប់កាំភ្លើងខ្លី ហើយត្រូវបានរក ឃើញ ដោយទាហាន នៅភូមិហ៊ីនធ័រឡេនដ៍ ទីក្រុងប៊ូទួនខេត្ត អាហ្គូសាន ឌែលណត នៅម៉ោង ៦និង ៥០នាទី ព្រឹកនៅថ្ងៃអង្គារនេះ។

បន្ទាប់ពីករណីកើតហេតុក្រុមប៉ូលិសប្រដាប់អាវុធជាង ១០នាក់ នៃការិយាល័យជាតិទទួល បន្ទុក ស៊ើបអង្កេត បានធ្វើ ការឡោមព័ទ្ធផ្ទះរបស់ជនរងគ្រោះ នៅភូមិបាអាន ក្រុងប៊ូទួន នៅម៉ោង ៦ល្ងាច ហើយបានបញ្ជូនជនរង គ្រោះតាមរថយន្ដម៉ាក SUV មួយគ្រឿង ដើម្បី បង្វែរទិសដៅរបស់ក្រុមឧទ្ទាមផងដែរ។

ខណៈពេលនេះមន្រ្តីប៉ូលីស និងបុគ្គលិកយោធា បានចេញប្រតិបត្តិការ ខិតខំប្រឹងប្រែង ប្រឆាំងនឹងក្រុមឧទ្ទាម និងកងទ័ពប្រជាជនថ្មី ដែលសង្ស័យថាពួកគេស្ថិត នៅពីក្រោយករណីសម្លាប់កូនប្រុសរបស់ចៅហ្វាយក្រុងនេះ៕

ស្លាប់កូនប្រុសម្នាក់ ក្នុងករណីចាប់ជំរិត ចៅហ្វាយក្រុង នៅហ្វីលីពីន