នាយករដ្ឋមន្ត្រី​អង់គ្លេស​ជួល​មហា​សេដ្ឋី​ចិន​​ Jack Ma ដើម្បី​​ជួយ​សេដ្ឋកិច្ច​ប្រទេស​


នាយករដ្ឋមន្ត្រី​អង់គ្លេស​ជួល​មហា​សេដ្ឋី​ចិន​​ Jack Ma ដើម្បី​​ជួយ​សេដ្ឋកិច្ច​ប្រទេស​

មហា​សេដ្ឋី​ចិន​​លោក​ Jack Ma ត្រូវ​បាន​ចាត់​តាំង​ដោយ​នាយករដ្ឋមន្ត្រី​​​​អង់គ្លេស​លោក​ David Cameron ក្នុង​នាម​ជា​អ្នក​ផ្ដល់​យោបល់​ប្រឹក្សា​អំពី​កិច្ចការ​ជំនួញ​របស់​ប្រទេស។

 

នាយករដ្ឋមន្ត្រី​អង់គ្លេស​ជួល​មហា​សេដ្ឋី​ចិន​​ Jack Ma ដើម្បី​​ជួយ​សេដ្ឋកិច្ច​ប្រទេស​

 

 

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​មុន​​បួន​ថ្ងៃ​នៃ​​ការ​​ចូល​មក​ដល់​នៃ​​ការ​ធ្វើ​ទស្សនកិច្ច​​​​របស់​​ប្រធានាធិបតី​ចិន​​​​លោក​ Xi Jinping ក្នុង​ប្រទេស​​​មួយ​នេះ។ អ្នក​តំណាង​​នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​ប្រាប់​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ថា​​ លោក​ Jack Ma ​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​ Alibaba នឹង​​​ចូល​រួម​ក្នុង​ក្រុមហ៊ុន​ Business Advisory Group របស់​​លោក ​David Cameron។

 

លោក​ Jack Ma នឹង​ធ្វើ​ជា​អ្នក​ប្រឹក្សា​ផ្ដល់​យោបល់​ អំពី​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​មុខ​ជំនួញ​ក្នុង​ប្រទេស​អង់គ្លេស​​មាន​ការ​រីក​ចំរើន​លើ​ការ​នាំចេញ​ ជា​ពិសេស​គឺ​ការ​វាយ​លុក​ចូល​ទីផ្សារ​ប្រទេស​ចិន​តាម​រយៈ​ក្រុមហ៊ុន​ Alibaba ផ្ទាល់។

 

លោក​ David Cameron ជឿ​ជាក់​ថា​ ការ​ចង​មិត្តភាព​ជា​មួយ​ប្រទេស​​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​នេះ​គឺ​ជា​យាន​ដ៏​សំខាន់​មួយ​ដែល​អាច​ដឹក​នាំ​សេដ្ឋកិច្ច​ប្រទេស​អង់គ្លេស​​ឈាន​ដល់​ការ​រីក​ចំរើន​បាន​នា​ថ្ងៃ​ខាង​មុខ​​៕

 

ចុច​អាន៖ Toyota បង្ហាញ​រថយន្ត​ Prius C ២០១៦​ស៊េរី​ថ្មី​​ រួម​ជា​មួយ​នឹង​ស៊េរី​មាន​កំណត់​ពណ៌​ពិសេស

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BDLive