​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ជាង​២០​ម៉ឺន អង្គ​/​នាក់ មកពី​១៣​ប្រទេស នឹងចូលរួម​ក្នុង​ពិធីបុណ្យ សូត្រ​ស្វាធ្យាយ​ព្រះ​ត្រៃបិដក អន្តរជាតិ​លើក​ទី​១១

ភ្នំពេញ: ព្រះសង្ឃ និង​ពុទ្ធបរិស័ទ អ្នក​កាន់សាសនា ថេរវាទ ប្រមាណ​ជាង ២០​ម៉ឺន អង្គ​/​នាក់ មកពី​ប្រទេស​ចំនួន​១៣ នឹងចូលរួម​ក្នុង​ពិធីបុណ្យ​សូត្រ​ស្វាធ្យាយ ព្រះ​ត្រៃបិដក អន្តរជាតិ​លើក​ទី​១១ ដែលមាន​រយៈពេល ១១ ថ្ងៃ ចាប់ពី​ថ្ងៃទី ២ ដល់​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៥ ដែល​កម្ពុជាគឺជា​ម្ចាស់ផ្ទះ នៃ​ការរៀបចំកម្មវិធី​បុណ្យ​នេះ​។​

​គណៈសង្ឃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានរៀបចំ​ពិធីបុណ្យ​ផ្កា មហា​សាមគ្គី​មួយ កាលពី​ចុង​សប្តាហ៍​នេះ ដើម្បី​ប្រមូល​បច្ច័យ យកទៅ​ឧបត្ថម្ភ​កម្មវិធី​បុណ្យ សូត្រ​ស្វាធ្យាយ គ​ម្គី​ព្រះ​ត្រៃបិដក អន្តរជាតិ​លើក​ទី​១១ ដែល​នឹង​ប្រព្រឹត្តទៅ នៅឯ​តំបន់​ពុទ្ធ​គ​យា ដែលជា​កន្លែង ព្រះពុទ្ធ​អង្គ ទ្រង់​បាន​ត្រាស់ដឹង ស្ថិតនៅ​ក្នុងភូមិ ពុទ្ធ​គ​យា ឃុំ​ពុទ្ធ​គ​យា ស្រុក​គ​យា រដ្ឋ​ប៊ី​ហា ប្រទេស​ឥណ្ឌា​។​

​ក្នុង​ពិធី​បុណ្យផ្កា មហា​សាមគ្គី ដើម្បី​ប្រមូល​បច្ច័យ​នេះ ត្រូវបាន​រៀបចំឡើង នៅក្នុង​បរិវេណ​វត្ត បុ​ទុម​វ​ត្តី ដោយមាន​ព្រះសង្ឃ ពុទ្ធបរិស័ទ ចូលរួម​យ៉ាងច្រើន​កុះករ មកពី​បណ្តា​វត្ត​អារាម​នានា នៅ​ទូទាំងប្រទេស ដើម្បី​មក​ចូល​បច្ច័យ តាម​កម្លាំង​សទ្ធា​ជ្រះថ្លា រៀងៗ​ខ្លួន​។​

​ព្រះ​តេជគុណ ព្រះ​ទេវ​ស​ត្ថា ពឿ​យ មេត្តា ប្រធាន​សមាគម​សមណៈ​និស្សិត​កម្ពុជា និង​ជា​ព្រះ​ចៅ អធិការ​វត្ត​ខ្មែរ ទាំង​៨ នៅ​សាធារណរដ្ឋ​ឥណ្ឌា បាន​មាន​ព្រះ​ថេរៈ​ដីកា​ថា បុណ្យ​សូត្រ​ស្វាធ្យាយ ព្រះ​ត្រៃបិដក​នេះ ជា​បុណ្យ​ដ៏​ធំ ក្នុង​ព្រះពុទ្ធសាសនា ហើយ​ជា​ប្រវត្តិសាស្ត្រ ពុំដែល​មាន បើ​និយាយ​ជារួម​ទៅ កាលពី​ព្រះសម្មាសម្ពុទ្ធ ទ្រង់​ព្រះ​បរិនិព្វាន ទៅបាន​បី​ខែ ប្រារព្ធ​ធ្វើ​ម្តង​១០០​ឆ្នាំ ប្រារព្ធ​ធ្វើ​លើក​ទី​ពីរ ២១៨ ឆ្នាំ ប្រារព្ធ​ធ្វើ​លើក​ទី​បី ២២០​ឆ្នាំ ប្រារព្ធ​ធ្វើ​លើក​ទី​បួន  ហើយ​៤៥០​ឆ្នាំ ទើប​ប្រារព្ធ​ធ្វើ​លើក​ទី​ប្រាំ ដោយ​រហូតដល់​ជាង ២០០០ ឆ្នាំ ទើប​ប្រារព្ធ​ធ្វើ​ទៀត នៅក្នុង​សម័យនេះ​។ ដូច្នេះ​ជា​បុណ្យ​ដ៏​កម្រ​មួយ សម្រាប់​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ក្នុងការ​រៀបចំ លើក​ទី​១១​នេះ​។​

​ព្រះ​តេជគុណ បាន​មាន​ព្រះ​ថេរៈ​ដីកា បញ្ជាក់ថា ដើម្បី​រៀបចំ​ពិធីបុណ្យ ឱ្យបាន​កាន់តែ​ប្រសើរ ស្រប តាម​គន្លង​ព្រះពុទ្ធសាសនា គណៈសង្ឃ ត្រូវការ​ថវិកា​ជាង ២៥ ម៉ឺន​ដុល្លារ ដើម្បី​ការចំណាយ​ផ្សេងៗ ដូចជា ថ្លៃ​ជួល​រោង ផ្កា​ភ្ញី អាហារ សម្រាប់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ អ្នក​កាន់សាសនា​ថេរវាទ ដែល​ចូលរួម​ជាង ២០ ម៉ឺន​នាក់ មកពី​ប្រទេស​ចំនួន​១៣ ដែលមាន​រយៈពេល ១១ ថ្ងៃ ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៥​។​

​ព្រះ​តេជគុណ បាន​បន្តទៀតថា ការចូលរួម​ធ្វើ​ពិធីបុណ្យ​នេះ ទទួលបាន​អនិស​ង្ឃ ច្រើនណាស់ តាម ព្រះពុទ្ធ អង្គ​សម្តែង គឺមាន​ពពួក​ហ្វូងមនុស្ស និង​ទេវតា តាម​ថែរក្សា បាន​សេចក្តីសុខ​សេចក្តី​ច ម្រើ​ន មានជោគ​មានជ័យ មិន​ត្រឹមតែ បច្ចុប្បន្ន​ជាតិ​ទេ គឺ​សម្រាប់​អនាគតជាតិ ទៀតផង​។​

​សូមបញ្ជាក់ថា បុណ្យ​សូត្រ​ស្វាធ្យាយ គ​ម្គី​ព្រះ​ត្រៃបិដក អន្តរជាតិ​នេះ ចាប់ពីពេលនេះ​ទៅ នឹងត្រូវ​រៀបចំឡើង ជា​រៀងរាល់ឆ្នាំ តាម​វេន​តួអក្សរ នៃ​ប្រទេស​សមាជិក កាន់ សាសនា ព្រះពុទ្ធ​ថេរវាទ ទាំង ១៣​ប្រទេស ហើយ​បន្ទាប់ពី​កម្ពុជា​ទៅ សម្រាប់​ឆ្នាំ ២០១៦-២០១៧ ប្រទេស​វៀតណាម នឹង​ធ្វើជា​ម្ចាស់ផ្ទះ​៕V​/S

​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ជាង​២០​ម៉ឺន អង្គ​/​នាក់ មកពី​១៣​ប្រទេស នឹងចូលរួម​ក្នុង​ពិធីបុណ្យ សូត្រ​ស្វាធ្យាយ​ព្រះ​ត្រៃបិដក អន្តរជាតិ​លើក​ទី​១១

​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ជាង​២០​ម៉ឺន អង្គ​/​នាក់ មកពី​១៣​ប្រទេស នឹងចូលរួម​ក្នុង​ពិធីបុណ្យ សូត្រ​ស្វាធ្យាយ​ព្រះ​ត្រៃបិដក អន្តរជាតិ​លើក​ទី​១១