ចុះ​មើល​មង​ទាំង​ស្រវឹង លង់ទឹក​ស្លាប់​

ពោធិ៍សាត់: បុរស​ម្នាក់​ផឹកស្រា​ស្រវឹង ចុះ​មើល​មង​ដែល​ខ្លួន​បានដាក់​យក​ត្រី​ក្នុង​ប្រឡាយ ហើយទាក់​ជើង​លង់ទឹក​ស្លាប់ ។ ដែល​ហេតុការណ៍​នេះ​បានកើត​​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​នា​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​តាកែវ​ក្រោម ឃុំ​បឹង​កន្ទួតស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ  ប៊ុត វ៉ិ​ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំមាន​ប្រពន្ធ​ឈ្មោះថៃ សុផល អាយុ​៣០​ឆ្នាំ ព្រមទាំង​កូនប្រុស​ស្រី​ចំនួន ២​នាក់ រស់នៅ​​ភូមិ​កើតហេតុ​ខាងលើ​។​

 មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​ផឹកស្រា​ជាមួយ​មិត្តភក្តិ​ស្រវឹង​ឡើង​ជោគជាំ ក៏ដើរទៅ​មើល​មង​ដែល​ខ្លួន​ដាក់​នៅក្នុង​ប្រឡាយទឹក​នោះ​ហើយ​ទាក់​ជាប់​នឹង​មង​រើ​មិនរួច​ក៏​លង់​ស្លាប់​តែម្តងទៅ ។​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ​លើ​ខ្លួន​សាកសព រួច​បាន​និយាយថា​ជនរងគ្រោះ ពិតជា​ស្លាប់​​ដោយ​លង់ទឹក​ពិតមែន មកពី​ខ្លួន​ស្រវឹង រួច​បានប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យតាម​ប្រពៃណី​៕N