បុរសវ័យចំណាស់​វង្វេង​ក្នុង​ព្រៃ​មួយ​សប្តាហ៍ សំ​ណាង​នៅ​មាន​ជីវិតរស់ ព្រោះ​ស៊ី​ស្រមោច​ជាអាហារ

ស៊ីដនី៖ បុរសវ័យចំណាស់អាយុ៦២ឆ្នាំម្នាក់ ឈ្មោះ Reginald Foggerdy ត្រូវបានគេចាត់ទុកថា ជាមនុស្សសំណាង ណាស់ដែលអាចនៅមានជីវិតរស់ បន្ទាប់ពីបាត់ខ្លួនក្នុងព្រៃអស់រយៈពេលជាច្រើនថ្ងៃ ខណៈដែលបុរសរូបនេះដើរប្រម៉ា ញ់សត្វនៅតំបន់ Goldfields-Esperance ប្រទេសអូស្ត្រាលី ។

លោក Foggerdy បានបាត់ខ្លួនអស់រយៈពេល១សប្តាហ៍មកហើយ គាត់ត្រូវបានក្រុម Tactical Response រកឃើញ ក្នុងព្រៃដែលឆ្ងាយពីជំរុំ ដែលគាត់តាំងនៅប្រហែលជា៩ម៉ាយ ។ ពីដំបូងលោក Foggerdy កើតមានអាការៈរវើរវាយខ្លាំង ប៉ុន្តែបន្ទាប់ពីទទួលបានការព្យាបាលរួចមក ទើបគាត់អាចនិយាយប្រាប់ក្រុមសង្គ្រោះពីអ្វីដែលកើតឡើងក្រោយមកទៀត ។

បុរសវ័យចំណាស់ខាងលើនេះបាននិយាយថា ខ្លួនវង្វេងផ្លូវដេកក្នុងព្រៃក្រោម ដើមឈើអស់រយៈពេល១សប្តាហ៍មក ហើយ និងស៊ីតែស្រមោចខ្មៅជាអាហារប៉ុណ្ណោះ សូម្បីតែទឹកក៏គ្មានផឹកដែរ ហើយនៅថ្ងៃកើតហេតុ គឺគាត់កំពុងតែប្រម៉ាញ់សត្វអូដ្ឋមួយក្បាល ៕

បុរសវ័យចំណាស់​វង្វេង​ក្នុង​ព្រៃ​មួយ​សប្តាហ៍ សំ​ណាង​នៅ​មាន​ជីវិតរស់ ព្រោះ​ស៊ី​ស្រមោច​ជាអាហារ

  • បុរសវ័យចំណាស់​វង្វេង​ក្នុង​ព្រៃ​មួយ​សប្តាហ៍ សំ​ណាង​នៅ​មាន​ជីវិតរស់ ព្រោះ​ស៊ី​ស្រមោច​ជាអាហារ已关闭评论
  • 214 views
  • Hide Sidebar
    A+
Publish on:2015/10/20  Category:កំសាន្ត