ម៉ោង១២និង៥នាទី​ថ្ងៃត្រង់នេះរដ្ឋសភា​ផ្អាកសម័យប្រជុំ​ និង​បន្តនៅថ្ងៃទី២៦​ តុលា

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងនៅប៉ុន្មាន​នាទីមុននេះថា ​បន្ទាប់ពីពិភាក្សា​និង​អនុម័តសេចក្តីព្រាងច្បាប់​ស្តីពីការអនុម័តយល់ព្រម​លើកិច្ចព្រម​ព្រៀង​ស្តីពីកិច្ចសហប្រតិបត្តិការ​ ពាណិជ្ជកម្មនិងសេដ្ឋកិច្ច ​រវាងរាជរដ្ឋាភិបាលនៃ​ព្រះរាជាណាចក្រកម្ពុជា ​និងរដ្ឋាភិបាលនៃ​សាធារណរដ្ឋបេឡារុស​នោះរួចមក​នៅម៉ោង១២និង៥នាទី​ថ្ងៃត្រង់ថ្ងៃទី២០ ​តុលានេះ​ សម្តេច ហេង សំរិន ​បានប្រកាសផ្អាក​សម័យប្រជុំ ​និងបន្តថ្ងៃទី២៦ ​តុលា ២០១៥ ៕