​ជិះ​ម៉ូតូ​បត់​ចូល​ផ្ទះ​មិន​ប្រយ័ត្ន ត្រូវ​រថយន្តបុក​ស្លាប់​

​ដោយ​៖​ដេ​ង ម៉ា​វិ​ន​

​ខេត្តស្ទឹងត្រែង​៖​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ខណៈពេល​ជិះ​ម៉ូតូ​បត់​ចូល​ផ្ទះ​មិនបាន​ប្រុងប្រយ័ត្ន ត្រូវ​រថយន្តបុក​ពេញទំហឹង​ពីក្រោយ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២០​តុលា​នេះ នៅ​ចំនុច​ក្បែរ​ស្នាក់ការ​សន្តិសុខ​៧៤៤​របស់​អាវុធហត្ថ​ប្រចាំ​ភូមិ​ច្រប់ ស្ថិតក្នុង​ឃុំ​ក្បាល​រមាស់ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ។​

​    ​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ​យេន ផាត ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុ ក​សេ​សាន ខេត្តស្ទឹងត្រែង​។ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​គ្មាន​ស្លាក​លេខ ទិសដៅ​ពី​កើ​តទៅ​លិច ស្រប​ជាមួយ​រថយន្ត ។ សមត្ថកិច្ច​បន្តថា​៖​រថយន្ត​ម៉ាក​សាំ​យ៉ុង​ដឹក​អ្នកដំណើរ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2S 9715 ។ ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត​បាន​រត់គេចខ្លួន ។​

​សាក្សី​ដែល​ឃើញ​ហេតុការណ៍ បាន​បញ្ជាក់ថា​៖​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ពី​ភូមិ​ច្រប់​មក​ផ្ទះ​ក្នុងភូមិ​កើតហេតុ គ្រានោះ​ក៏​ស្រាប់​តែមាន​រថយន្ត​បើក​ក្នុងទិសដៅ​ស្របគ្នា ពីក្រោយ ភ្លាមនោះ​ជនរងគ្រោះ​មិនបាន​មើល​ឆ្វេង​ស្តាំ ក៏​បត់​ម៉ូតូ​បំណង​ចូល ផ្ទះ​ដោយ​មិនបាន​បើកភ្លើង​ស៊ីញ៉ូ ក៏​ត្រូវបាន​រថយន្តបុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង​នៅនឹងកន្លែង​កើតហេតុ ។​

​ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ សមត្ថកិច្ច​ជំនាញ​ក៏បាន​ចុះទៅ​ធ្វើការ​វាស់វែង និង​បាន​នាំយក​ទាំង​រថយន្ត​និង​ម៉ូតូ​មក​កា ន់​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ។ រីឯ​សព​ជនរងគ្រោះ សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​សាច់​ញា​ត្តិ​ចាត់ចែង ធ្វើបុណ្យ​តាម​ប្រពៃណី ។​

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​រៀបចំ​បែបបទ​កសាង​សំណុំរឿង រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕ 

​ជិះ​ម៉ូតូ​បត់​ចូល​ផ្ទះ​មិន​ប្រយ័ត្ន ត្រូវ​រថយន្តបុក​ស្លាប់​
​ជិះ​ម៉ូតូ​បត់​ចូល​ផ្ទះ​មិន​ប្រយ័ត្ន ត្រូវ​រថយន្តបុក​ស្លាប់​
​ជិះ​ម៉ូតូ​បត់​ចូល​ផ្ទះ​មិន​ប្រយ័ត្ន ត្រូវ​រថយន្តបុក​ស្លាប់​