រដ្ឋសភា​ប្រគល់​សេចក្ដី​ស្នើ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃក្នុង​សភា​ឲ្យ​គណៈ​កម្មការ​នីតិកម្ម

ភ្នំពេញ៖ ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភាកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ សភាបានសម្រេចអនុម័ត លើសេចក្ដីស្នើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងសភា ឲ្យគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ដើម្បីពិនិត្យពិភាក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រែ្ដយ៍រដ្ឋសភាវិញ។

យោងតាមលទ្ធផលនៃកិច្ចប្រជុំនោះ បានឲ្យដឹងថា សេចក្ដីស្នើវិសោធនកម្មនេះមាន ប្រកាស៣ថ្មី ប្រការ៧ថ្មី ប្រការ៨ ប្រការ១០ថ្មី(ពីរ) ប្រការ១៤ថ្មី ប្រការ២០ ប្រការ២១ ប្រការ២២ថ្មី ប្រការ៣១ថ្មី(ពីរ) ប្រការ៣៣ថ្មី ប្រការ៣៤ប្រការ៣៦ថ្មី ប្រការ៣៨ថ្មី ប្រការ៤០ថ្មី និងប្រការ៤៧ថ្មី(បី) ។

ព្រមជាមួយគ្នានេះដែរ អង្គប្រជុំបានអនុម័តប្រគល់សេចក្ដីស្នើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាពិនិត្យនិងសិក្សាហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាវិញផងដែរ៕