Huawei ជាប់ចំណាត់ ជាម៉ាកសញ្ញា កំពូលទាំង ១០០ ក្នុងពិភពលោក

ភ្នំពេញ៖ ក្រុមហ៊ុន Interbrand ដែលជាក្រុមហ៊ុនប្រឹក្សា ផ្នែកម៉ាកសញ្ញា នាំមុខគេនៅក្នុងពិភពលោក បានប្រកាស បង្ហាញ របាយការណ៍ម៉ាកសញ្ញាល្បីៗ កម្រិតពិភពលោក និងបានកំណត់ម៉ាកកំពូល ទាំង ១០០ ដែលក្នុងនោះ ៣៣,៦ភាគរយ ជាម៉ាកសញ្ញារបស់ ក្រុមហ៊ុនបច្ចេកវិទ្យា។

កាលពីឆ្នាំ ២០១៤ ក្រុមហ៊ុន Huawei បានជាប់ចំណាត់ថ្នាក់ក្នុងតារាងម៉ាកល្បី ក្នុងពិភពលោកនេះ ហើយក៏ជាម៉ាក សញ្ញារបស់ប្រទេសចិនដំបូងគេផងដែរ។ នៅក្នុងឆ្នាំនេះ Huawei បានឡើងពីចំណាត់ថ្នាក់លេខ ៩៤ មកត្រឹម ៨៨ មកក្បែរម៉ាកសញ្ញាល្បីៗពីរគឺ Land Rover និង FedEx។ អរគុណដល់អតិថិជនដែលស្រលាញ់គាំទ្រ Huawei។

 Huawei បន្តការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងឆ្នាំ ២០១៥ នេះមានការរីកចម្រើន ១៥ភាគរយ ដែលមានចំនួន ទឹកប្រាក់ប្រមាណ ៤,៩ពាន់លានដុល្លារអាមេរិក ហើយក្នុងពេលថ្មីៗនេះ Huawei ត្រូវបានជាប់ឈ្មោះជាស្មាតហ្វូន លំដាប់ថ្នាក់លេខបីក្នុងពិភពលោក បើតាម របាយការណ៍ចុះផ្សាយដោយ Counterpoint Research។ ឥឡូវនេះ ការនាំចេញរបស់ Huawei ច្រើនជាងក្រុមហ៊ុន Microsoft ទៅទៀត គឺមានចំនួន ៧ភាគរយ នៃចំណែកទីផ្សារ សរុបទូទាំងពិភពលោក។

ក្រុមហ៊ុនលំដាប់ពិភពលោកនេះទទួលបាននូវជោគជ័យដ៏ត្រចះត្រចង់ គឺដោយសារតែ ស្មាតហ្វូនជាច្រើនម៉ូដែល របស់ខ្លួន និងថេប្លេតស៊េរីចុងក្រោយព្រមទាំងបច្ចេកវិទ្យាថ្មីនៃ ឧបករណ៍ Wearable ទាំងពីរស៊េរីផងដែរ។

ទូរស័ព្ទបីក្នុងចំណោមបួនដែលបាននាំចេញក្នុងពេលបច្ចុប្បន្ននេះគឺជាស្មាតហ្វូន ហើយសក្ដានុពល និងកេរ្តិ៍ឈ្មោះ របស់ Huawei បានក្លាយជាជម្រើសដ៏ទាក់ទាញរបស់ អតិថិជន។ Huawei P8 បានក្លាយជាកំពូលស្មាតហ្វូន ប្រចាំ ឆ្នាំនេះ របស់ក្រុមហ៊ុន Huawei។ P8 ត្រូវបានសម្ពោធនៅទីក្រុងបាងកក ដោយមានអ្នកចូលរួមប្រមាណ ៥០០នាក់ មកពីទី ផ្សារប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១១ប្រទេស និងបានធ្វើឲ្យកក្រើកចំណាប់អារម្មណ៍ សាធារណជន នៅក្នុង វិស័យនេះយ៉ាងគគ្រឹកគគ្រែងផងដែរ។ ការសម្ពោធនេះបានទាក់ ទាញឲ្យមានដំណើរការលក់នៅថ្ងៃដំបូង បានយ៉ាង ច្រើននៅក្នុងប្រទេសមួយចំនួនដូចជា ប្រទេសថៃ មីយ៉ាន់ម៉ា ហុងកុង កម្ពុជា និងឡាវ។

ឧបករណ៍ Wearable របស់ Huawei ពីរប្រភេទក៏បានហក់ចូលនៅក្នុងទីផ្សារផងដែរ នៅក្នុងឆ្នាំនេះ។ TalkBand B2 ឧបករណ៍តាមដានសកម្មភាពឥតខ្សែ (Wireless Activity Tracker) ដែលប្រតិបត្តិការដោយកាសប្លូធូស ត្រូវបាន ប្រកាសនៅក្នុងសមាជស្មាតហ្វូន ពិភពលោកកាលពីខែកុម្ភៈ និងសម្ពោធស្របគ្នាជាមួយ P8 ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងខែឧសភា។

Huawei Watch ត្រូវបានគេលើកយកមកនិយាយជាលើកដំបូងនៅក្នុងសមាជស្មាតហ្វូន ពិភពលោក ប៉ុន្តែត្រូវបាន សម្ពោធនៅក្នុងព្រឹត្តិការណ៍ IFA នៅទីក្រុងប៊ែកឡាំង ប្រទេស អាល្លឺម៉ង់ក្នុងខែកញ្ញា។ Huawei Watch ទទួលបាន ការមតិគាំទ្រពីប្រព័ន្ធផ្សព្វផ្សាយ យ៉ាងផុលផុសថាជា Smart Watch ដែលការរចនាទាក់ភ្នែក និងមានលក្ខណៈ ពិសេស គួរឲ្យចាប់អារម្មណ៍។ ទាំងនេះគឺអ្នកប្រកួតប្រជែងថ្មីមួយ នៅក្នុងទៅផ្សារដែលពោរពេញ ដោយការប្រកួត ប្រជែងនេះ។

Huawei ចាត់ទុកតំបន់អាស៊ីអាគ្នេយ៍ដែលជាតំបន់សេដ្ឋកិច្ចដែលមានសក្ដានុពលបំផុត មួយជាទីផ្សារយុទ្ធសាស្ត្រ ដ៏សំខាន់មួយ និងជាក្បាលម៉ាស៊ីនសម្រាប់បន្តការរីកចម្រើន ផ្នែក Consumer Business របស់ខ្លួន។

លោក Thomas Lui ដែលជា នាយក Huawei Consumer Business Group ក្នុងតំបន់អាស៊ីអាគ្នេយ៍មាន ប្រសាសន៍ ថា៖ ជាមួយនឹងភាពសម្បូរបែបនៃការអនុវត្តការងារ និងការសម្ពោធផលិតផលថ្មីៗជាច្រើន យើងសង្ឃឹមថាអាជីវកម្ម របស់យើងនឹងបន្តដំណើរ ការបានយ៉ាងល្អពេញមួយឆ្នាំ។ គោលដៅរបស់យើងគឺដើម្បីក្លាយខ្លួន ទៅជាម៉ាកសញ្ញា ក្រុមហ៊ុនបច្ចេកវិទ្យាដែលទទួលបានការស្រលាញ់ គាំទ្រច្រើនបំផុតពីសំណាក់អតិថិជនក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការធ្វើឲ្យបាននូវរាល់ការសន្យារបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនអាជីវកម្ម លំដាប់ពិភពលោកប្រកប ដោយ ភាពច្នៃប្រឌិត និងការជឿទុកចិត្ត។

Huawei ជានិច្ចកាលតែងតែផ្ដល់ជូនមកនូវផលិតផលស្មាតហ្វូនច្រើនម៉ូដែល ដែលត្រូវបានបង្កើតឡើងយ៉ាងល្អ ប្រណីត ដើម្បីបំពេញតម្រូវការអថិតិជនគោលដៅផ្សេងៗគ្នាក្នុង ទីផ្សារអាស៊ីក៏ដូចជាទីផ្សារអន្តរជាតិ។ ជាមួយនឹង ផលិតផលថ្មីៗដែលនឹងចេញលក់ក្នុង ពេលអនាគតដ៏ឆាប់នេះ Huawei សម្លឹងទៅមុខជានិច្ចក្នុងពង្រឹង ទីតាំងរបស់ ខ្លួននៅក្នុង ទីផ្សារ៕

Huawei ជាប់ចំណាត់ ជាម៉ាកសញ្ញា កំពូលទាំង ១០០ ក្នុងពិភពលោក

Huawei ជាប់ចំណាត់ ជាម៉ាកសញ្ញា កំពូលទាំង ១០០ ក្នុងពិភពលោក