សម្តេច ស ខេង ​បញ្ជាឲ្យអភិបាល​ខេត្តជាប់ព្រំដែន​ធ្វើរបាយការណ៍​ស្តីពី​ប្រជាពលរដ្ឋ​ជួលដីឲ្យប្រជាពលរដ្ឋជិតខាង

រាជធានីភ្នំពេញ ៖​ ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ​សម្តេចក្រឡាហោម​ ស ខេង ​បានចុះហត្ថលេខា​លើលិខិតមួយនៅថ្ងៃទី១៩​ តុលា​ម្សិលមិញ ដោយបញ្ជាឲ្យ​អភិបាលនៃ​គណៈអភិបាល​ដែលគ្រប់គ្រងភូមិសាស្រ្ត​ជាប់ព្រំដែនវៀតណាម​ ឡាវ និងថៃ ​ផ្តល់ព័ត៌មាននិង​ធ្វើរបាយការណ៍ផ្ញើ​មកក្រសួងឲ្យ​បានមុនដំណាច់ខែវិច្ឆិកា​ ២០១៥ ស្តីពីការជួល​ដីពីសំណាក់ប្រជាពលរដ្ឋខ្មែរ​នៅតាមព្រំដែន​ឲ្យទៅប្រជាពលរដ្ឋ​ប្រទេសជិតខាង ។

បើតាមលិខិតដដែល ​ការជួលដីនោះ ​មានករណីខ្លះពុំ​មានឯកសារ ឬ កិច្ចសន្យា​ជួលត្រឹមត្រូវតាមច្បាប់ ។

ព័ត៌មានលម្អិតនឹង​មានផ្សាយជូន​នៅលើសារព័ត៌មានកោះសន្តិភាព ៕