Arsenal រំពឹង​ថានឹង​បំបាក់ Bayern នៅ UEFA យប់​នេះ​

​កីឡា​៖​ក្រុម​កាំភ្លើង​ធំ Arsenal​បើក​ទ្វារផ្ទះ​ស្វាគមន៍​ក្លិប Bayern Munich ដែល​កំ​ពូល​ឈរ​នៅ​កំពូល​តារាង​នៅក្នុង​ពូ​ល F នៃ​ក្របខ័ណ្ឌ Chapions League​នៅ​យប់​នេះ ខណៈដែលអ្នកចាត់ការ Arsene Wenger បាន​អះអាងថា ក្រុម​កាំភ្លើង​ធំ Arsenal នឹង​វាយ​សម្រុក​ធ្វើយ៉ាងណា​យកឈ្នះ Bayern Munich ឲ្យ​បាន​ដើម្បី​បន្តជីវិត​របស់ខ្លួន​នៅពានរង្វាន់ UEFA Champions League​។​

​ការបង្ហាញ​ពី​សុទិដ្ឋិនិយម​របស់​អ្នកចាត់ការ​សញ្ជាតិ​បារាំង​ខាងលើ កើតឡើង​បន្ទាប់ពី Arsenal បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ ដោយ​ស៊ុត​បញ្ចូល​ទី​គូប្រកួត​រហូត​៦​គ្រាប់​ក្នុង​២​ប្រកួត​ចុងក្រោយ​នៅ Premier League រាប់បញ្ចូល​ទាំង​ជ័យជម្នះ​លើ Manchester United នៅ​កីឡដ្ឋាន Emirates ៣-០ កាលពី​ដើមខែ​ផងដែរ​។​

​     យប់​នេះ​ក្រុម Arsenal អវត្តមាន​កីឡាករ Danny Welbeck លោក Tomas Rosicky, កីឡាករ Jack Wilshere ខ្សែបម្រើ Mikel Arteta និង Mathieu Flamini  និង​ក្រុម Bayern Munich​អវត្តមាន​កីឡាករ ខ្សែប្រយុទ្ធ Mario Gotze កីឡាករ Mehdi Benatia និង Franck Ribery​។​

​     ជម្រើស​១១​នាក់​របស់​Arsenal រួមមាន Cech; Monreal, Koscielny, Mertesacker, Bellerín; Cazorla, Coquelin; Sanchez, Ozil, Ramsey, Walcott​។ ចំណែក​ជម្រើស​១១​នាក់​របស់​Bayern Munich រួមមាន​Neuer , Alaba, Martinez, Boateng, Lahm; Alcantara, Alonso, Vidal; Costa, Lewandowski, Muller​។​

​គួរ​បញ្ជាក់ថា ២​ប្រកួត​ដំបូង​នៅ Champions League ក្រុម​កាំភ្លើង​ធំ មិនទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​នៅឡើយ​ទេ បន្ទាប់ពី​ចាញ់ Dynamo Kiev និង Olympiakos ជា​បន្តបន្ទាប់ ដូច្នេះ Arsenal កំពុង​សម្លឹង​រក​ជ័យជម្នះ លើ Bayern Munich ដើម្បី​កាត់បន្ថយ​ការ​ប្រឈម​ខ្ពស់​ក្នុង​ការធ្លាក់​ចេញពី Champions League ដែល​លោក Wenger ធ្លាប់មាន​មហិច្ឆតា​ចង់​ឈ្នះ​ពាន​នេះ​កាលពី​ដើមរដូវ​កាល​៕

Arsenal រំពឹង​ថានឹង​បំបាក់ Bayern នៅ UEFA យប់​នេះ​
Arsenal រំពឹង​ថានឹង​បំបាក់ Bayern នៅ UEFA យប់​នេះ​