តុលាការ​ខេត្ត​បាត់ដំបង​បើក​សវនា​ជំនុំជម្រះ​ក្ដី​គ្រូពេទ្យ យ៉ែម ជ្រិន

នៅ​ថ្ងៃ​ទី​២០ តុលា សាលា​ដំបូង​ខេត្ត​បាត់ដំបង បើក​ការ​ជំនុំជម្រះ​សំណុំរឿង​ក្ដី​គ្រូពេទ្យ យ៉ែម ជ្រិន ដែល​មហាជន​សង្ស័យ​ថា ជា​អ្នក​ចាក់​ថ្នាំ​ចម្លង​មេរោគ​អេដស៍ ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង។ ការ​ជំនុំជម្រះ​នេះ នឹង​ធ្វើ​បន្តបន្ទាប់​គ្នា​រយៈ​ពេល ៥​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី ២០ ដល់​ថ្ងៃ​ទី ២៤ តុលា។

គ្រូពេទ្យ យ៉ែម ជ្រិន ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ចំនួន ៣​ករណី គឺ​ទី​មួយ ប្រព្រឹត្ត​ដោយ​ចេតនា​ធ្វើ​ឱ្យ​អ្នក​ដទៃ​ឆ្លង​មេរោគ​អេដស៍ ទី​ពីរ អំពើ​ឃោរឃៅ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម និង​បើក​កន្លែង​ព្យាបាល​អ្នក​ជំងឺ ដោយ​ពុំ​មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល។

គ្រូពេទ្យ យ៉ែម ជ្រិន ៦២០
សមត្ថកិច្ច​ជំនាញ និង​អង្គភាព​ការងារ​កុមារ ឆែកឆេរ​ផ្ទះ​លោក​គ្រូពេទ្យ​ភូមិ យ៉ែម ជ្រិន នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី ១៨ ធ្នូ ២០១៤។ RFA/Hum Chamroeun

ការ​ចោទ​ប្រកាន់​នេះ គឺ​បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​ទៅ​ធ្វើតេស្ត​ឈាម​នៅ​មណ្ឌល​សុខភាព​រកា ហើយ​រក​ឃើញ​មាន​ផ្ទុក​មេរោគ​អេដស៍​ជិត ៣០០​នាក់។ រហូត​មក​ដល់​ពេល​នេះ មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ចំនួន ១០​នាក់​ស្លាប់។

ការ​ចោទ​ប្រកាន់​គ្រូពេទ្យ យ៉ែម ជ្រិន គឺ​បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​ចុះ​ស្រាវជ្រាវ​ផ្ទះ​លោក ហើយ​រក​ឃើញ​វត្ថុ​សង្ស័យ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។