ទឹម រដ្ឋា កាត់សក់​ខ្លី ជា​បាលី លើករាសី និង​ហៅ​ស្នេហ៍​

ទឹម រដ្ឋា កាត់សក់​ខ្លី ជា​បាលី លើករាសី និង​ហៅ​ស្នេហ៍​

រាជធានី​ភ្នំពេញ : កញ្ញា ទឹម រដ្ឋា​ជាតា​រា​បង្ហាញ​ប្រចាំ​ក្រុម​បង្ហាញ​ម៉ូ​ឌ Cambodia Super Model ទទួលបាន​ការគាំទ្រ និង​ភាព​លេចធ្លោ​ជាងគេ​។ ក្រោយ​បញ្ចប់​កុងត្រា​នៅ Cambodia Super Model ស្រប​ពេលដែល​ទីភ្នាក់ងារ​បារាំង​ជ្រើស​នាង​ជា​គ្រូ​បង្ហាញ​ម៉ូដ​។ ក្រោយពី​ឡើង​កូដ​ក្លាយជា​គ្រូ​បង្ហាញ​ម៉ូដ​ឲ្យ​ទីភ្នាក់ងារ Allure Agency របស់​បារាំង​ដែល​ទើប​បើក​នៅ​កម្ពុជា​លើកដំបូង​នោះបាន​ធ្វើអោយ​តារា​សម្តែង ទឹម រដ្ឋា រំភើបចិត្ត​មិនតិច​ទេ ដែល​គេ​ជ្រើស​រូបនាង​ជា​គ្រូ​បង្ហាញ​ម៉ូដ​។ ហើយ​ថ្មីៗ​នេះ​តារា​បង្ហាញ​ម៉ូដ​ល្បីល្បាញ​របស់​កម្ពុជា​រូបនេះ បាន​ប្តូរ​ស្ទីល​តែងខ្លួន​ប្លែក ដោយ​នាង​បាន​កាត់សក់​ខ្លី​បែប​កូរ៉េ និង​ទទួលបាន​ការចាប់អារម្មណ៍ និង​កោតសរសើរ​ពី​អ្នកគាំទ្រ​របស់​នាង​។​

 

​តារា​សម្តែង និង​បង្ហាញ​ម៉ូដ ទឹម រដ្ឋា បាន​ប្រាប់ថា នាង​មាន​អារម្មណ៍​រំភើប និង​សប្បាយរីករាយ​ជាខ្លាំង ដោយ​ខាង​ទីភ្នាក់ងារ Allure Agency ដែលជា​ក្រុម​បង្ហាញ​ម៉ូដ​ល្បីល្បាញ​តាំងពី​ឆ្នាំ​១៩៧១​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​បានជ្រើសរើស​រូបនាង​ជា​គ្រូបង្ហាត់​ការដើរ​ម៉ូដ​របស់គេ​។ ស្របពេល​ជាមួយគ្នានេះដែរ កញ្ញា​រដ្ឋា​បាន​ប្រាប់​ពី​មូលហេតុ​កាត់សក់​ប្លែក​ថា ការ​កាត់សក់​នេះ​មិន​បណ្តាលមកពី​ការលើក​រាសី​ស្នេហ៍ ឬ​ការងារ​នោះទេ ជាធម្មតា​ក្នុងនាម​ជា​តារា​សម្តែង និង​បង្ហាញ​ម៉ូដ​ត្រូវតែ​ប្តូរ​ស្ទីល​ប្លែកៗ​កុំអោយ​មិត្ត​អ្នកគាំទ្រ​ស៊ាំ​ភ្នែក ព្រោះ​ភាព​ដដែលៗ​ជាស​ត្រូវ​នៃ​ទស្សនិកជន​។ យើង​ចាំមើល​ទាំងអស់គ្នា​ថា ទឹម រដ្ឋា​អាច​ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង​ប៉ុណ្ណា ក្រោយ​ដើរ​ចេញពី​ក្រុម​បង្ហាញ​ម៉ូដ Cambodia Super Model៕

ទឹម រដ្ឋា កាត់សក់​ខ្លី ជា​បាលី លើករាសី និង​ហៅ​ស្នេហ៍​ ទឹម រដ្ឋា កាត់សក់​ខ្លី ជា​បាលី លើករាសី និង​ហៅ​ស្នេហ៍​ ទឹម រដ្ឋា កាត់សក់​ខ្លី ជា​បាលី លើករាសី និង​ហៅ​ស្នេហ៍​

ទឹម រដ្ឋា កាត់សក់​ខ្លី ជា​បាលី លើករាសី និង​ហៅ​ស្នេហ៍​