​បុរស​​ម្នាក់​ជិះ​កង់​មក​លោត​ទឹក​ស្ពានជ្រោយ​ចង្វារមិន​បានសម្រេច

​​រាជ​ធានី​ភ្នំពេញ ៖ តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ​មុន​នេះ​បន្តិច​ មាន​បុរស​ម្នាក់​​​បាន​ជិះ​កង់​​មក​ទឹក​​ស្ពាន​ជ្រោយ​ចង្វារ​ចាស់ ​ប៉ុន្តែ​មិន​​បាន​សម្រេច​ដោយ​ខ្លួន​ចេះ​ហែល​ និង​អ្នក​នេសាទ​​ឃើញក៏​​​​មក​ជួយ​ទាន់ ​​​បង្ក​ការ​ភ្ញាក់​ផ្អើល​​នៅ​វេលា​ម៉ោងជាង​១២​ថ្ងៃ​ត្រង់​ថ្ងៃទី​២០ តុលា ស្ថិត​នៅ​​ស្ថាន​ជ្រោយ​ចង្វារ​ចាស់ ​។​

ប្រភព​បន្ត​​ថា ​មុន​គេ​​​កើត​ហេតុ​ គេ​ឃើញ​​បុរស​​ខាង​លើ​​​ជិះ​កង់​ពី​លិច​ទៅ​កើត​ឡើង​ស្ពាន​ជ្រោយ​ចង្វារ​ចាស់​ លុះ​មក​ដល់​ពាក់​កណ្កាល​ស្ពាន​ស្រាប់​តែ​ទុក​កង់​ចោល​រួច​លោត​ពី​លើ​ស្ពាន​ដើម្បី​បញ្ចប់​ជីវិត ​​តែ​មិន​បាន​សម្រេច​ដោយ​សារ​តែ​គាត់​ចេះ​ហែលទឹក​ និង​ត្រូវ​បាន​អ្នក​​នេសាទ​ឃើញ​ក៏​ជួយ​​សង្គ្រោះ​ទាន់​ពេល ។

​តាម​ការ​ឱ្យ​​ដឹង​ពី​ក្រុម​គ្រួសារ​ថា ​បុរស​​ដែល​ប៉ុន​ប៉ង​លោត​ទឹក​សម្លាប់​ខ្លួន​ខាង​លើ​នេះ ឈ្មោះ គង់ ច័ន្ទ​សី អាយុ​៣៧​ឆ្នាំ ​ជា​​សន្តិសុខ​យាម​តាម​ហាង​នៅ​ផ្តុំ​ផ្សារ​ចាស់ ​មាន​ជំងឺសរសៃប្រសាទ រស់នៅ​ភូមិ​ដើម​គ ​សង្កាត់​ជ្រោយ​ចង្វារ​ ខណ្ឌ​ជ្រោយ​ចង្វារ ហើយ​កាល​ពីព្រឹក​ថ្ងៃទី​២០ តុលា នេះ ស្ត្រីជា​ប្រពន្ធ​​បាន​នាំ​ណែ​​ឱ្យ​ឈប់​ផឹក​ស្រា ប៉ុន្តែ​គាត់​​​មិន​ព្រម​ស្តាប់​ហើយ​​តូច​​ចិត្ត​​តូចថ្លើម​ ​​ក៏​មក​លោត​ទឹក​​ធ្វើ​អត្តឃាត​​តែ​ម្តង ៕