ជើងខ្លាំងវាយសីឆ្នាំ២០១៥

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​កីឡា​វាយ​សី​ជើងឯក​ជាតិ​ឆ្នាំ​២០១៥​ដែល​ចាប់ផ្ដើម​ ពីថ្ងៃ​ទី​១៥​មក​នោះបាន​បញ្ចប់​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២០​តុលា ។​

​    ​លោក​អ៊ុក សិទ្ធិ​ជាតិ​អគ្គនាយក​កីឡា​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​ការប្រកួត​នេះ​ ព្រមទាំង​បំពាក់​មេដាយ និង ប្រ​ប្រគល់​ពាន​ដល់​ជ័យលាភី ។​

​    ​ចំពោះ​លទ្ធផល​ចំណាត់ថ្នាក់​នោះ​វិញ្ញាសា​វាយ​ទោល​អាយុ​ក្រោម​១៣​ឆ្នាំ​ បុរស​មេដាយមាស​កីឡាករ​ម៉ែន សា​រ័ត្ន​មកពី​ខេត្ត​ព្រះសីហនុ ។​វាយ​គូ​បុរស​អាយុ​ក្រោម​១៣​ឆ្នាំ​មេដាយមាស​សមាគម​វាយ​សី​ខេត្ត​ព្រះសីហនុ​ ដែលមាន​កី​ឡាករ​ម៉ែន សា​រ័ត្ន និង ប៊ី ប៊ុន​សាន ។​

​    ​វិញ្ញាសា​វាយ​ទោល​នារី​មេដាយមាស​កីឡាការិនី​កែវ ពេជ្រ​ឆ​រ៉ាវី​សមាគម​វាយ​សី​ខេត្តស្វាយរៀង ។​វាយ​ទោល​បុរស​អាយុ​ក្រោម​១៦​ឆ្នាំ​មេដាយមាស​កីឡាករ​ម៉េង ហេង​លី សមាគម​ខេត្តកំពង់ឆ្នាំង ។​វាយ​គូ​នារី​មេដាយមាស​ខេត្ត​កំពង់ចាម​ដែលមាន​កីឡាការិនី​ឡេង ដាវី និង ហេង ធិ​តា ។​

​    ​វាយ​គូ​បុរស​អាយុ​ក្រោម​១៦​ឆ្នាំ​មេ​ដា​មាស​ក្លិប​វាយ​សី​សុខ​ដា​ស្មា​យ​ ខេត្តកោះកុង​ដែលមាន​កីឡាករ​សេរី សុភា និង ហង្ស សុផល​មុន្នី​រិ​ទ្ធ​។​វាយ​ទោល​បុរស​អាយុ​ក្រោម​១៩​ឆ្នាំ​ក​-២​មេដាយមាស​ កីឡាករ​រស់ សម្បត្តិ​ក្លឹប​ត្រពាំង​ស្រែ​។​វាយ​គូ​បុរស​អាយុ​ក្រោម​១៩​ឆ្នាំ​ក្របខ័ណ្ឌ ក​-២​មេដាយមាស​ខេត្ត​កំពង​ឆ្នាំ​ដែលមាន​កីឡាក​រទន សុ​ភ័​ស្ដ និង វង្ស សុ​ចាន់​វីរៈ ។​

​    ​វាយ​ទោល​បុរស​អាយុ ១៩​ឆ្នាំ​ឡើង​ក្របខ័ណ្ឌ ក​-២​មេដាយមាស​កីឡាករ​វ៉ាន សៅ​សុ​មុន្នី ក្លិប​ខេត្តកំពង់ឆ្នាំង ។​វាយ​គូ​បុរស​អាយុ​១៩​ឆ្នាំ​ឡើង ក​-២​មេដាយមាស​ក្លិប​ត្រពាំង​ស្រែ​ដែលមាន​កីឡាករ​ឈៀង សុជាតិ និង សួន សុ​ភ័ស្ស​។​វាយ​ទោល​បុរស​ក្របខ័ណ្ឌ ក​-១​មេដាយមាស​ទេព ច័ន្ទ​ម៉ា​រ៉ា​ខេត្តកំពង់ឆ្នាំង ។​

​    ​វិញ្ញាសា​វាយ​គូ​បុរស​ក្របខ័ណ្ឌ ក​-១​មេ​ដា​មាស​សមាគម​កីឡា​វាយ​សី​ខេត្តកំពង់ឆ្នាំង​ដែលមាន​កីឡាករ​ទេព ច័ន្ទ​ម៉ា​រ៉ា និង យ៉ាន កុសល ។​ចំពោះ​វិញ្ញាសា​ជា​ក្រុម​វិញ​នោះ​មេដាយមាស​សមាគម​វាយ​សី​ខេត្តកំពង់ឆ្នាំង មេដាយប្រាក់​ក្លឹ​ប​មុនី​ឋា​ប​នា និង មេដាយសំរិទ្ធ​ក្លឹប​ត្រពាំង​ស្រែ ។​