ខឹងប្តីប្រើអំពើហឹង្សា ប្រពន្ធចាប់ទាញពងស្វាសប្តី

Sanofi

បុរសម្នាក់ត្រូវបានប្រពន្ធទាញពងស្វាស និងខាំដាច់ចិញ្ចើម នៅពេល ដែលរូបគាត់ត្រលប់មកពីផឹកស្រា ហើយប្រព្រឹត្តិណ៍អំពើហឹង្សា ទៅលើប្រពន្ធរបស់ខ្លួន នៅពេលដែលស្ត្រីជាប្រពន្ធមិនមានកំហុសអ្វីទាំងអស់។សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បុរសរូបនេះ ជាកម្មករ នៅកំពង់ផែឧកញ៉ាម៉ុង កែវ ផុស ខេត្តព្រះសីហនុ មុនពេលកើតហេតុបុរសជាប្តីបានស្រវឹងស្រា ហើយមកដល់ផ្ទះរករឿងវាយដុំប្រពន្ធ តែក្រោយមកត្រូវប្រពន្ធចាប់ទាញពងស្វាសស្ទើរតែដាច់ ហើយប្រកាច់ប្រកិន មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបានខាំចិញ្ចើមដាច់ចេញឈាម និងខាំម្តុំជិតបរិវេទពងស្វាសជាច្រើនកន្លែងទៀត បណ្តាលឲ្យបុរសរូបនេះ ទទួលរងនូវការឈឺចាប់យ៉ាងខ្លាំង ថែមទាំងរត់ស្រវេ ស្រវ៉ាឲ្យអ្នកជិតខាងជួយ។

បន្ទាប់ពីរត់ស្រែកដង្ហើយហៅឲ្យគេជួយទាំងមានឈាមហូរស្រក់ចេញពីចិញ្ចើមផងនោះ បុរសរូបនេះ ក៏បានរត់សំដៅទៅរកផ្ទះលោកមេឃុំ ឲ្យជួយជូនទៅក្លីនីក ឧកញ្ញ៉ា ម៉ុង ដែលនៅក្បែរនោះ ដើម្បីព្យាបាល។ លោកគ្រូពេទ្យបានដេរលើមុខរបួស ដោយមិនបានគិតថ្លៃព្យាបាលពីបុរសម្នាក់នេះឡើយ៕ សុទ្ធ គឹមសឿន


Related