រង់ចាំទស្សនា! Man Utd ប៉ះ Man City ថ្ងៃអាទិត្យចុងសប្តាហ៍នេះ

ក្រុងមែនឆេស្ទើ៖ ខ្លាកំណាចទាំងពីរប្រចាំអង់គ្លេសបិសាច ក្រហម Manchester United នឹងបើកទ្វារពហុកីឡដ្ឋាន Old Trafford របស់ខ្លួន ដើម្បីស្វាគមន៍ក្រុមភ្ញៀវ Manchester City ដែលស្ថិតនៅក្នុងទីក្រុងមែនឆេស្ទើជាមួយគ្នាក្នុង ជើងទី១យប់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ ។

ទាំងពីរក្រុមនេះសុទ្ធតែទទួលបាន៣ពិន្ទុដូចគ្នាកាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន តាមរយៈយកឈ្នះគូប្រកួតរៀងៗខ្លួនជា មួយនឹងការស៊ុតបញ្ចូលទីគ្នាបានច្រើនគ្រាប់ដូចគ្នានៅ Premier League នៃរដូវកាលថ្មីឆ្នាំ២០១៥-២០១៦ ដើម្បីគ្រប់ គ្រងតំណែង Top-4 ជាបន្តទៅទៀតផងដែរ ។

ប្រវត្តិជួបគ្នានៃក្រុមខ្លាំងទាំងពីរនេះ គឺមានលទ្ធផលឈ្នះ-ចាញ់ទៅវិញទៅមក គ្រាន់តែក្រុមម្ចាស់ផ្ទះទឺកដីរាងមាន ឱកាសឈ្នះជាងបន្តិចបន្តួចប៉ុណ្ណោះ តែប្រសិនបើកីឡាករសំខាន់ណារបួស ឬខកខានមិនបានលេងនោះ វាអាចធ្វើឲ្យ ទម្រង់លេងមានការធ្លាក់ចុះ និងចាញ់គូប្រកួតក៏ថាបានផងដែរ ។ Man Utd មិនទាន់លេងចាញ់ទេក្នុងទឺកដី៤ប្រកួត មកនេះ ក្រៅពីឈ្នះ៣ ស្មើ១ គ្រាដែលក្រុមរងជើងឯកឆ្នាំទៅ Man City លេង៤ប្រកួតក្រៅទឹកដី ឈ្នះ៣ និងចាញ់១ ។

ទាំងក្រុមរបស់លោក Louis van Gaal និងក្រុមរបស់លោក Manuel Pellegrini សុទ្ធតែធ្លាប់ចាញ់២ប្រកួតដូចគ្នា ក្រោយឆ្លងកាត់៩ប្រកួតមកនេះ គ្រាន់តែ Man Utd ធ្លាប់ស្មើ១ និងឈ្នះ៦ តែ Man City មិនដែលស្មើទេ គឺឈ្នះ៧ដង ឈរនៅកំពូលបណ្តោះអាសន្ន ។ តែយ៉ាងណាក៏ដោយមុនក្រុមទាំងពីរជួបគ្នាចុងសប្តាហ៍ Man Utd ធ្វើដំណើរទៅប្រ ទេសរុស្ស៊ី ដើម្បីជួបក្រុម CSKA Moscow ប្រចាំពូល B ស្របពេលដែល Man City ស្វាគមន៍ភ្ញៀវមកពីអេស្ប៉ាញ Sevilla ពីក្នុងពូល D នារាត្រីម៉ោង ១៖៤៥នាទីយប់ស្អែកដូចគ្នានៅ Champions League សិន ៕

រង់ចាំទស្សនា! Man Utd ប៉ះ Man City ថ្ងៃអាទិត្យចុងសប្តាហ៍នេះ

រូបភាពកាលជួបគ្នានាពេលកន្លងមកនៅ Premier League

រង់ចាំទស្សនា! Man Utd ប៉ះ Man City ថ្ងៃអាទិត្យចុងសប្តាហ៍នេះ