ក្រុមខេត្តកំពង់ឆ្នាំង គ្រង​តំណែង​ជើង​ឯក​វាយ​សី​ថ្នាក់​ជាតិ ប្រចាំ​ឆ្នាំ​២០១៥

ភ្នំពេញ៖ ក្រុមសមាគមកីឡាវាយសី របស់ខេត្តកំពង់ឆ្នាំង បានគ្រងតំណែងជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៥ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៥ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នៅអ គារសហព័ន្ធកីឡាវាយសីកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិ ដែលជាកម្មពិធីប្រកួតកីឡាមហាជនរបស់ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានអប់រំកាយ និងកីឡា សហការបច្ចេកទេស ជាមួយសហព័ន្ធកីឡាវាយសីកម្ពុជា ។

ក្នុងឱកាសពិធីបិទការប្រកួត និងប្រគល់ជយលាភីដល់កីឡាករ-កីឡាការិនីដោយមានការអញ្ជើញចូលរួមពីលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកដ្ឋានកីឡា និងលោក ស្តើង ជា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា ។

លោក អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា ការប្រកួតខាងលើកនេះបានបង្ហាញឲ្យឃើញច្បាស់អំពីកិច្ចខិតខំប្រឹងប្រែង និងទំនុកបម្រុងរបស់ក្រសួងអប់រំ យុវជន និងកីឡា និងការខិតខំបំពេញការងាររបស់មន្ត្រីសហព័ន្ធកីឡាវាយសីកម្ពុជា ប្រកបដោយជោគជ័យ។

លោកបានបន្តថា តាមរយៈរបាយការណ៍ប្រកួតនេះ គេសង្កេតឃើញថា ខេត្តកំពង់ឆ្នាំងទទួលបានមេដាយច្រើនជាងគេ ក្នុងការប្រកួតឆ្នាំនេះ ខេត្តកោះកុង មានកីឡាការិនីដែលទទួលបានមេដាយមាស និងកីឡាករ ក្រោមអាយុ១៣ឆ្នាំ ទទួលបានមេដាយមាស ហើយពួកគេជាថ្នាលយ៉ាងល្អប្រសើរសម្រាប់ត្រៀមបម្រុងនៃការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះ ។

ចំណែកពានរង្វាន់ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៥ បានទៅលើកក្រុមសមាគមកីឡាវាយសី ខេត្តកំពង់ឆ្នាំង រីឯជើងឯក រងបានទៅលើកក្លឹបកីឡាវាយសី មុនី្នស្ថាបនា ចំណែកក្លឹបកីឡាវាយសីត្រពាំងស្រែ ទទួលបានចំណាត់ថ្នាក់លេខ៣ តែប៉ុណ្ណោះ ៕