​លោក កឹម សុខា បន្ត​ឃោសនា​ថា បើ​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត កម្ពុជា​គ្មាន​សង្គ្រាម

​រាជធានី​ភ្នំពេញ​៖លោក​កឹម​សុខា​អនុប្រធាន​CNRP​នៅតែ​បន្ត​ឃោសនា​ថា​នៅពេលដែល​គណបក្ស​សង្គ្រោះ ជាតិ​ឈ្នះឆ្នោត​នៅ​អាណត្តិ​ទី​៦​ឆ្នាំ​២០១៨​ខាងមុខ​គឺ​គ្មាន​សង្គ្រាម កើតឡើង​ដូចជា​ការបំភិតបំភ័យ​របស់​អ្នកនយោបាយ​មួយចំនួន​នោះទេ​។ 

​    ​នៅក្នុង​បណ្តាញ​ទំនាក់ទំនង សង្គម​ហ្វេ​ស​ប៊ុ​កថា លោក កឹម សុខា បាន​បញ្ចេញ​ទស្សនៈ សង្គ្រាម ជាទូទៅ អាច កើតមាន​ដោយសារ ការយក​គ្នា​ជាស​ត្រូវ ។ ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​ដឹកនាំ​ប្រទេស កម្ពុជា​គ្មាន សង្គ្រាម​ទេ ព្រោះ​គោលនយោបាយ របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​យក​ខ្មែរ​ណា​ធ្វើជា​សត្រូវ​” ។ លោក​បានលើកឡើង​ទៀតថា ភាពអយុត្តិធម៌ នាំមក​នូវ​ការឈឺចាប់ នាំមក​នូវ​អស្ថិរភាព​សង្គម ដែលជា​ដើមចម នាំ ឲ្យ​មានអំណាច​ផ្តាច់ការ ។ ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត នឹង​កែទម្រង់​ប្រព័ន្ធតុលាការ​ឲ្យ​ឯករាជ្យ ដើម្បី នាំមក​នូវ នីតិរដ្ឋ យុត្តិធម៌​សង្គម ស្ថិរភាព និង​សន្តិភាព គឺ​កម្ពុជា​គ្មាន​សង្គ្រាម​ផ្ទៃក្នុង​ឡើយ ។ 

​    ​ទោះបីជា លោក កឹម សុខា បាន​អះអាង​ដូច្នេះ​, ប៉ុន្តែ​ជាទូទៅ​អ្នកវិភាគ​នយោបាយ​នៅតែ​បញ្ចេញ​គំនិត​ថា បើ​CNRP មិន​ប្តូរ​នយោបាយ​ដែល​បានលើកឡើង​ដោយ​លោក សម រង្ស៊ី ទាក់ទង​ការបង្កើត​តុលាការ​ថ្មី ការដក​ដី​ពី​អ្នកមាន​យកមកចែក​ឲ្យ​អ្នកក្រ និង​ការកាត់ទោស​អ្នករកស៊ី​ខុសច្បាប់​ក្រោយ​គណបក្ស​លោក​កាន់អំណាច​គឺ​ប្រាកដ​ណាស់​សង្គ្រាម​នឹង​ផ្ទុះឡើង ដោយ​ចៀស​មិន​រួច ព្រោះ​អតីតកាល​ក្រុម​ប៉ុលពត​ក៏​លើកឡើង​នូវ​នយោបាយ​ដូចគ្នានេះដែរ​៕ 

​លោក កឹម សុខា បន្ត​ឃោសនា​ថា បើ​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត កម្ពុជា​គ្មាន​សង្គ្រាម