​អ្នកស្លាប់​ក្នុង​គ្រោះធម្មជាតិ​ព្យុះ​ទី​ហ្វុ​ង​KOPPU​នៅ​ហ្វីលីពីន​ឡើងដល់​១៦​នាក់​

ហ្វីលីពីន​៖​បើ​តា​ការអះអាង​ពី​មន្ត្រី​សន្តិសុខ​ហ្វីលីពីន​បាន​ឲ្យ​ដឹងថា មនុស្ស​ចំនួន​១៦​នាក់​បាន​ស្លាប់ ខណៈដែលមនុស្ស​រាប់ម៉ឺន​នាក់ត្រូវ​បង្ខំចិត្ត​ជម្លៀស​ចេញពី​កន្លែង​គ្រោះថ្នាក់ បន្ទាប់ពី​ព្យុះ​ទី​ហ្វុ​ង Koppu​វាយប្រហារ​នៅ​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃទី​១៩​តុលា​។ 

​មន្ត្រី​រូបនេះ​បាន​សម្តែង​ក្តីបារម្ភ​ថា អ្នកស្លាប់​ដោយសារ​ព្យុះ​ទី​ហ្វុ​ង​នេះ​អាច​បន្ត​កើត​ឡើ​ទៀត ខណៈដែល​កោះ​Luzon ត្រូវ​ព្យុះ​ទី​ហ្វុ​ង​Koppu​បំផ្លាញ​។ មន្ត្រី​ដដែល​បន្ថែមថា ព្យុះ​ទី​ហ្វុ​ង​Koppu​កំពុង​ចាប់ផ្តើម​វាយប្រហារ​បំផ្លាញ​ដើមឈើ​អស់​ជាច្រើន និង​បាន​ផ្តួលរំលំ​ផ្ទាំង​ថ្ម​ធំៗ​ផងដែរ​។ ទោះជា​យ៉ាងណា​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​ហ្វីលីពីន​បាន​អះអាងថា​ព្យុះ​ទី​ហ្វុ​ង​Koppu​នឹង​ចុះខ្សោយ​ហើយ​ក្លាយជា​ព្យុះ​ត្រូពិច​វិញ​។​

​គួរ​បញ្ជាក់ថា មនុស្ស​ប្រមាណ​១៨៣,០០០​កំពុង​រង​ផលប៉ះពាល់​ដោយសារ​ព្យុះ​ទី​ហ្វុ​ង Koppu​នេះ​ផងដែរ​។ រហូតមកដល់​ពេលនេះ មនុស្ស​ជាង​៦​ម៉ឺន​នាក់​ត្រូវ​អាជ្ញាធរ​ជម្លៀសចេញ ចំណែក​មនុស្ស​ប្រមាណ​៦​ពាន់​នាក់​កំពុង​ជាប់គាំង​នៅ​កំពង់ផែ​ស្ថិតនៅ​កោះ​Luzon៕

​អ្នកស្លាប់​ក្នុង​គ្រោះធម្មជាតិ​ព្យុះ​ទី​ហ្វុ​ង​KOPPU​នៅ​ហ្វីលីពីន​ឡើងដល់​១៦​នាក់​