សមត្ថកិច្ចចុះឆែកឆេរ ហាងបញ្ចាំ ហ៊ី សុភក្រ្ត័ នៅឃ្លាំងរំសេវ ក្រោយទទួលម៉ូតូពីក្រុមចោរ លទ្ធផលឃាត់ខ្លួនម្នាក់ និងដកហូតម៉ូតូ ១គ្រឿង

ភ្នំពេញ : ក្រោយចាប់ខ្លួន និងធ្វើការសួរនាំ ទៅជនសង្ស័យ២នាក់រួចមក ក្នុងករណីឆបោកម៉ូតូ និងចែកចាយ គ្រឿងញៀន នៅស្រុកពញាឮ ខេត្តកណ្តាល នោះ កម្លាំងអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះ បានចុះមកឆែកឆេរនៅហាង បញ្ចាំមួយមានយីហោ ហ៊ី សុភក្រ្ត័ ស្ថិតនៅផ្ទះលេខ2E ផ្លូវ247 សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ពោលនៅម្តុំផ្សារឃ្លាំងរំសេវ ដែលទទួល ម៉ូតូរបស់ចោរមកបញ្ចាំ ហើយជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យម្នាក់ និងដកហូតម៉ូតូមួយ គ្រឿងរបស់ជនរងគ្រោះ។

ជាការកត់សម្គាល់ នៅម្តុំឃ្លាំងរំសេវ ទឹកដីខណ្ឌទួលគោក មានហាងបញ្ចាំជាច្រើន ដែលជាប់ពាក់ព័ន្ធ ការទទួល របស់បញ្ចាំ មានភាពមិនប្រក្រតីពោល មុខសញ្ញាលួច ប្លន់ជាដើម បានយកទ្រព្យទៅបញ្ចាំនៅតាមហាងទាំងនោះ ប៉ុន្តែវិធានការណ៏ ទប់ស្កាត់បញ្ហានេះពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ច នៅមិនទាន់មានប្រសិទ្ធភាពនោះទេ ។

សូមបញ្ជាក់ថា មូលហេតុដែលនាំអោយ សមត្ថកិច្ចអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយតំណាងអយ្យការ ចុះមកឆែកឆេរនៅហាងបញ្ចាំ ក្នុងរាជធានីភ្នំពេញ ខាងលើនេះ បានធ្វើឡើងក្រោយពីជនសង្ស័យ២នាក់ ពាក់ព័ន្ធបញ្ហាគ្រឿងញៀន និងឆបោកម៉ូតូ ត្រូវបានបង្ក្រាប និងចាប់ខ្លួន កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ដោយដកហូតថ្នាំញៀន ចំនួន១០កញ្ចប់ផងដែរ។

មន្រ្តីអាវុធហត្ថស្រុកពញាឮ បានបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ អ៊ូ វុទ្ធី ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរ មិនពិតប្រាកដនិងទី២ឈ្មោះ ស្រី បញ្ញា ដែលជននេះ កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ បានខ្ចីម៉ូតូម៉ាក Smash110ពីមិត្តភក្រ័ (ជនរងគ្រោះ) ឈ្មោះហ៊ឹម វាសនា នៅចំណុចផ្ទះជួលសំណង់12 ខណ្ឋទួលគោក រាជធានីភ្នំពេញ រហូតជនរងគ្រោះ សង្ស័យក៏បានប្តឹងទៅអាវុធហត្ថស្រុកពញាឭ រហូតឈានទៅដល់ការចាប់ខ្លួនតែម្តង ៕