សម្តេចតេជោ ៖ លោក យ៉ែម បុញ្ញឫទ្ធិ ប្រដៅខ្ញុំ នឹងបន្តលេង គ្រប់ទម្រង់

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ចេញប្រតិកម្មជាខ្លាំង ចំពោះការលើក ឡើងរបស់លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ បានស្នើឲ្យសម្តេចបើកចិត្តឲ្យទូលាយ ។

លោក យ៉ែម បុញ្ញឫទ្ធិ បានលើកឡើង ក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ផ្ទាល់ខ្លួន កាលពីថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១៥ បានស្នើឲ្យអ្នកនយោបាយខ្មែរ ត្រូវហ៊ានបើកចិត្តឱ្យទូលាយ ក្នុងការទទួលយកមតិរិះគន់ គ្រប់ មជ្ឈដ្ឋាន ដើម្បីកែលម្អនូវចំណុចខ្វះខាតរបស់ខ្លួន ។

ក្នុងកិច្ចប្រជុំរដ្ឋសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នេះ សម្តេចបញ្ជាក់ថា “ខ្ញុំមិនឡើងគំរាម អ្នកណាទេ ប៉ុន្តែសូម បើលេងកុំខឹង បើខឹងកុំលេង ។ ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ឯកឧត្តមប្រដៅខ្ញុំ នៅក្នុងហ្វេសប៊ុក របស់ឯកឧត្តម ប៉ុន្តែ ឯកឧត្តមក៏ភ្លេចគិតថា មេឯកឧត្តមប្រមាថ ។ ឯកឧត្តម បែរជាប្រដៅខ្ញុំ ឲ្យបើកចិត្តឲ្យ ទូលាយ រឿងនេះមិនទាន់ចប់ទេ បើឯកឧត្តមចង់បន្តលេងបាន ។ ខ្ញុំបានប្រាប់ទៅ រង្ស៊ីហើយ។ ខ្ញុំកំដរលេង គ្រប់ ទម្រង់ គ្រប់រដូវកាលទាំងអស់ និងគ្រប់រស់ជាតិក្តៅ ត្រជាក់ ផ្អែម ល្វីង ជូរ ចត់ ខ្ញុំលេងបានទាំងអស់ ”។

ក្នុងអត្ថន័យរបស់លោក យ៉ែម បុញឫទ្ធិ សំដៅលើការលើកឡើង របស់ លោក សម រង្ស៊ីអំពី វិស័យអប់រំនៅកម្ពុជា មានលក្ខណៈអន់ និងសញ្ញាបត្រគ្មានតម្លៃ ។

ប៉ុន្តែ លោកថា លោក សម រង្ស៊ី ចង់ឱ្យមានការធ្វើកំណែទម្រង់ពិត ទៅលើប្រព័ន្ធអប់រំរបស់កម្ពុជា ដើម្បីឱ្យមានការ ទទួលស្គាល់ឱ្យបានពេញលេញ  ៕

សម្តេចតេជោ ៖ លោក យ៉ែម បុញ្ញឫទ្ធិ ប្រដៅខ្ញុំ នឹងបន្តលេង គ្រប់ទម្រង់