អតិថិជន សែលកាតម្នាក់ យំបណ្តើ សើចបណ្តើ ពេលឈ្នះរង្វាន់ ៣ម៉ឺនដុល្លារ

ភ្នំពេញ៖ អតិថិជន សែលកាតម្នាក់ មានលំនៅដ្ឋាន នៅទីក្រុងភ្នំពេញ រំជើបរំជួលចិត្ត យ៉ាងខ្លាំង រហូតដល់យំបណ្តើ សើចបណ្តើ នៅពេលមានអតិថិជន ជាច្រើនបានខលប្រាប់ថា ឈ្នះរង្វាន់ពីក្រុមហ៊ុន សែលកាតចំនួន ៣ម៉ឺនដុល្លារ អាមេរិក។ នេះបើតាមការបញ្ជាក់ផ្តាល់របស់អ្នកស្រី លាង សុភី។

អ្នកស្រីបាននិយាយថា ពេលដែលអ្នកផ្ញើសារម្តងៗ អ្នកស្រីតែងតែបួងសួងជីដូនជីតាសុំឲ្យត្រូវរង្វាន់ ដើម្បីបានប្រាក់ ខ្លះគ្រាន់នឹងធ្វើបុណ្យ និងគ្រាន់មានលុយដើម្បីព្យាបាលម្តាយ និងព្យាបាលខ្លួនឯង។ អ្នកស្រីបន្តថា ការផ្ញើសារជា លើកចុងក្រោយ របស់ខ្ញុំពេលដែលទឹកប្រាក់នៅក្នុងទូរស័ព្ទរបស់ខ្ញុំ និងត្រូវបានគេកាតផ្តាច់ផងនោះ ខ្ញុំបានបួងសួង ជាមួយនឹងទូរស័ព្ទរបស់ខ្ញុំរួចហើយផ្ញើទៅតែម្តង។

បន្ទាប់ពីបានផ្ញើអស់រយៈពេលជាច្រើន ម៉ោង រហូតដល់ម៉ោង ៧ល្ងាច ខ្ញុំមិនបានទស្សនានោះទេ ស្រាប់តែមាន អតិថិជនម្នាក់ ពីរនាក់ដំបូង បានខលមកប្រាប់ថាខ្ញុំបានឈ្នះរង្វាន់៣ម៉ឺនដុល្លារអាមេរិក ពេលនោះខ្ញុំរំជួលចិត្ត យ៉ាងខ្លំាង ខ្ញុំបាននិយាយប្រាប់វិញថា «កំហុកខ្ញុំ! ខ្ញុំភ័យណាស់» បន្ទាប់មានអតិថិជនកាន់តែច្រើនបានមកទើប សម្រេចចិត្តឲ្យក្មួយឆែក Facebook មើលទើបដឹងថាឈ្នះរង្វាន់មែន ។

នៅពេលដឹងថាខ្លួនបានឈ្នះរង្វាន់ពីក្រុមហ៊ុនសែលកាតចំនួន៣ម៉ឺនដុល្លារអាមេរិកភ្លាម មិនដឹងថាទឹកភ្នែកហូរមក ពីណានោះទេ ធើ្វឲ្យខ្ញុំយំផងលោតផង ពិតជារង្វាន់ដែលធ្វើឲ្យខ្ញុំនឹកស្មានមិនដល់មែន។

ទឹកប្រាក់ទំាងអស់នេះខ្ញុំនឹងយកទៅធ្វើបុណ្យ ព្យាបាលជំងឺម្តាយ និងខ្លួនឯង ដែលជាក្តីប្រាថ្នាតំាងពីយូរមកហើយ ដែលខ្ញុំបានបន់ផ្សង ពេលនេះគឺជាពេលវេលាមួយដែលខ្ញុំត្រូវបំពេញនូវអ្វីដែលខ្ញុំបានសុំ ហើយក៏សូមអរគុណ ក្រុមហ៊ុន សែលកាត ដែលបានបង្កើតកម្មវិធីនេះឡើង៕

អតិថិជន សែលកាតម្នាក់ យំបណ្តើ សើចបណ្តើ ពេលឈ្នះរង្វាន់ ៣ម៉ឺនដុល្លារ