លោក នុត ពុធដារ៉ា និងចៅអធិការ វត្តសំបួរមាស ចែកអំណោយ ដល់ប្រជាពលរដ្ឋ ក្រីក្រចំនួន ៣៥០គ្រួសារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នៅវត្តសំបួរមាស ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាល ខណ្ឌដង្កោ រួមជាមួយព្រះគ្រូ កុង ពិសី ចៅអធិការវត្តសំបួរមាស បានធ្វើ ពិធីចែកអំណោយ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ៣៥០គ្រួសារ ដែលរស់នៅក្នុង ភូមិសំបួរ និងភូមិម័ល សង្កាត់ដង្កោ ដោយក្នុងមួយគ្រួសារ ទទួលបាន ថវិកាចំនួន ០១ម៉ឺនរៀល និងឃីត ០១កញ្ចប់ (រួមមាន៖ អង្ករ ០៣គីឡូក្រាម មី០៤កញ្ចប់ តែ០៤កញ្ចប់ ទឹកសុទ្ធ០២ដប ទឹកក្រូច០២កំប៉ុង និងទឹកដោះគោ០២កំប៉ុង)។

លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹក ព្រះទ័យរបស់ព្រះគ្រូចៅអធិការវត្ត សំបួរមាស ដែលព្រះគ្រូ បានតែងតែគិតគូរពីការលំបាក នានារបស់ប្រជាពលរដ្ឋ ក្រីក្រ ក្នុងមូលដ្ឋាន ដោយបានធ្វើពិធីចែកនូវអំណោយ ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងតែងតែបានប្រគល់នូវ ទេយ្យវត្ថុ នានាដល់សាលាខណ្ឌដង្កោ ដើម្បីធ្វើការងារមនុស្សធម៌ផងដែរ ដែលនេះជាគម្រូមនុស្សធម៌ ដ៏ល្អប្រពៃ របស់ព្រះគ្រូចៅអធិការ និងជាការឆ្លុះបញ្ចាំងនូវការផ្សារភ្ជាប់គ្នា យ៉ាងស្អិតរមួត រវាងវិស័យពុទ្ធចក្រ និងអាណាចក្រ ។ លោកអភិបាល ក៏បានលើកឡើងពីការអភិវឌ្ឍន៍រីកចម្រើន របស់ប្រទេសជាតិ ក្រោមការដឹកនាំ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកច្រកម្ពុជា ធ្វើអោយប្រជាពលរដ្ឋ មានជីវភាពធូរធា និងមានការរីកចម្រើន លើវិស័យព្រះពុទ្ធសាសនាផងដែរ ៕