លោក កឹម សុខា៖ «គណបក្សប្រជាជន កម្ពុជា កំពុងភ័យខ្លាច ចាញ់ឆ្នោត ទើបលេងធ្ងន់ៗ» (មានសំឡេង)

ភ្នំពេញ៖ អនុប្រធាន គណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានចាត់ទុកការវាយបក ដោយថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ទៅលើគណបក្សសង្រ្គោះជាតិ នាថ្មីៗនេះថា បណ្តាលមកពីគណបក្សកាន់អំណាច កំពុងភ័យខ្លាចចាញ់ក្នុងការបោះឆ្នោតជាតិ នៅអាណត្តិក្រោយនេះ។

លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានលើកឡើងបែបនេះ ប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំរដ្ឋសភា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះ បន្ទាប់ពីអ្នកនាំពាក្យរបស់លោក ត្រូវបានព្រមានយ៉ាងចាស់ដៃនៅក្នុងរដ្ឋសភា ព្រោះតែចេញវីដេអូការពារការថ្លែងរបស់ លោក សម រង្ស៊ី ដែលរិះគន់បែបវាយប្រហារលើប្រព័ន្ធអប់រំនៅក្នុងស្រុក។

សូមស្តាប់ការលើកឡើងរបស់លោក កឹម សុខា ពេលសម្ភាសជាមួយអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំសភា សូមចុចស្តាប់ ៖