នារីវ័យជំទង់ស្លាប់ ក្រោមស្នាដៃ ក្រុមគ្រួសាររបស់ខ្លួន ក្រោយពីនាង រស់នៅយ៉ាងភិតភ័យ និងបង្ខំឲ្យ លិតចានបង្គន់

អង់គ្លេស៖ នារីវ័យជំទង់ ជនជាតិបង់ក្លាដេសម្នាក់ ត្រូវបាន សមាជិក ក្រុមគ្រួសារ វ៉ៃ រហូតដល់ស្លាប់ បន្ទាប់ពីនាង រស់នៅក្នុង ស្ថានភាព ដ៏ភ័យខ្លាច ដែលនាងត្រូវ លិត ចានបង្គន់ និងញ៉ាំ លាមក ខ្លួនឯង នេះបើតាមសេក្ដីរាយការណ៍ ដែលបានថ្លែងឡើង នៅក្នុងតុលាការ។

នាង Shahena Uddin អាយុ ១៩ឆ្នាំ មានបងប្អូន ៨នាក់ (រាប់ទាំងនាង) ត្រូវបាន បងប្អូនប្រុសស្រីនាង​ ដាក់ទណ្ឌកម្មលើនាង ដូចជា ដោយសារតែនាង ញ៉ាំអាហារខុសល្បឿន ជាដើម។ ការដាក់ទណ្ឌកម្ម ត្រូវបានអនុវត្ដន៍ឡើង ដូចជា បង្ខំឲ្យញ៉ាំចំណីអាហារ ក្រដាស និងលិតចានបង្គន់។ អ្វីដែលកាន់តែ ធ្ងន់ធ្ងរនោះ គឺនាង ត្រូវបាន ហាមមិនឲ្យប្រើប្រាស់បន្ទប់ទឹក ហើយនិងពិន័យនាងកាន់តែ ខ្លាំង ប្រសិនជានាង លួចប្រើ កន្លែងលាងមុខ។ 

យ៉ាងណាមិញ សកម្មភាពនៃការដាក់ទណ្ឌកម្ម កាន់តែ ខ្លាំងដៃជាងមុន នៅក្នុងយប់មួយ កាលពីខែ តុលា ឆ្នាំមុន នៅពេលដែល នាងត្រូវបាន ប្រទះឃើញឃើញ ក្នុងស្ថានភាពដែលត្រូវបាន គេវ៉ៃយ៉ាងធ្ងន់ធ្ងរ រហូតដល់ស្លាប់ ដេកនឹងឥដ្ឋ ក្នុងបន្ទប់ទឹក ជាមួយនឹង កំអួត ស្នាមរបួស និងឈាម របស់នាង។ ក្រោយពីនាងស្លាប់ ខាងអ្នកសង្គ្រោះបន្ទាន់ បានទៅដល់ផ្ទះនាង តាមរយៈការទូរស័ព្ទរកជំនួយ ពីក្រុមគ្រួសារនាង ខណៈដែលពួកគេ និយាយ ប្រាប់អ្នកសង្គ្រោះបន្ទាន់ ថា​នាងឈឺ និងសន្លប់ ដោយព្យាយាមបិតបាំងពី រឿងរ៉ាវដ៏អាក្រក់ ដែលពួកគេបានធ្វើ។ 

នេះបើតាមសម្ដី ព្រះរាជអជ្ញា Simon Trimmer បានឲ្យដឹងថា នាង Shahena Uddin គឺជាអ្នកទទួលរង ការឈឺចាប់ជាងគេ ដែលនាង មានអារម្មណ៍ ភ័យខ្លាច និងអៀនខ្មាស មិនអាចប្រាប់ដល់ ពិភពលោកខាងក្រៅ ក្នុងអំឡុងពេលដែលនាងត្រូវ ទទួលទណ្ឌកម្មពី ក្រុមគ្រួសាររបស់ខ្លួននាងផ្ទាល់។

គួរបញ្ជាក់ថា បងប្រុសនាង លោក Suhail Uddin អាយុ ៣៥ឆ្នាំ និងភរិយា Salma Begum អាយុ ៣២ឆ្នាំ ត្រូវបាន បង្ហាញខ្លួននៅក្នុង សវនាការ ដោយជាប់ចោទជាឃាតករ ខណៈដែលបងប្អូនប្រុសនាង ៣នាក់ទៀត ដូចជា Jewell អាយុ 27, Jhuhal អាយុ 33 និង Tohel Uddin អាយុ 24  រួមនិងប្អូនស្រីបង្កើតនាង ឈ្មោះ Rehena Uddin អាយុ ២២ឆ្នាំ ក៏ជាប់ពាក់ព័ន្ធទៅនឹង រឿងមួយនេះដែរ និងអ្នកទាំងនេះ សុទ្ធសឹងតែ ប្រកែកក្នុងការមាន ចេតនាបណ្ដាលឲ្យ នារីរងគ្រោះស្លាប់ ទោះជាយ៉ាងណា ការកាត់ក្ដី នៅបន្ដនៅឡើយ៕ 

នារីវ័យជំទង់ស្លាប់ ក្រោមស្នាដៃ ក្រុមគ្រួសាររបស់ខ្លួន ក្រោយពីនាង រស់នៅយ៉ាងភិតភ័យ និងបង្ខំឲ្យ លិតចានបង្គន់
រូបភាពនារីរងគ្រោះ ស្លាប់ដោយសារតែ បងប្អូនបង្កើតធ្វើបាប

នារីវ័យជំទង់ស្លាប់ ក្រោមស្នាដៃ ក្រុមគ្រួសាររបស់ខ្លួន ក្រោយពីនាង រស់នៅយ៉ាងភិតភ័យ និងបង្ខំឲ្យ លិតចានបង្គន់

នារីវ័យជំទង់ស្លាប់ ក្រោមស្នាដៃ ក្រុមគ្រួសាររបស់ខ្លួន ក្រោយពីនាង រស់នៅយ៉ាងភិតភ័យ និងបង្ខំឲ្យ លិតចានបង្គន់
ផ្ទះរបស់នាង និងក្រុមគ្រួសារ

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត