ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​ប្រកួត​មិត្តភាព​ជាមួយ​ប្រ៊ុយណេ មុន​ប៉ះ​ជប៉ុន​

​កីឡា​៖​យោងតាម​សេចក្តីជូនដំណឹង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​ចេញផ្សាយ​នៅថ្ងៃនេះ​បាន​ឲ្យ​ដឹងថា ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹង​ជួប​ប្រកួត​លក្ខណៈ​មិត្ត​ភាពជា​មួយក្រុម​ជម្រើសជាតិ​ប្រ៊ុយណេ នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា​ខាងមុខ ដើម្បី​ត្រៀមខ្លួន​មុនពេល​ប៉ះ​ក្រុម​ខ្លាំង​ជប៉ុន​។​

​សេចក្តីជូនដំណឹង​ដដែល​បញ្ជាក់ថា ការប្រកួត​មិត្តភាព​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​និង​ប្រ៊ុយណេ នឹងធ្វើ​ឡើងលើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅវេលា​ម៉ោង ៦ និង​៣០​នាទី​ល្ងាច ថ្ងៃទី​៣ ខែវិច្ឆិកា ដើម្បី​ត្រៀមលក្ខណៈ​ទទួល​ក្រុម​ជម្រើសជាតិ​ជប៉ុន ក្នុងការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៨ ពូ​ល E នៅ​តំបន់​អាស៊ី ជុំ​ទី​២ ជើង​ទី​២៕

 

ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​ប្រកួត​មិត្តភាព​ជាមួយ​ប្រ៊ុយណេ មុន​ប៉ះ​ជប៉ុន​
ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​ប្រកួត​មិត្តភាព​ជាមួយ​ប្រ៊ុយណេ មុន​ប៉ះ​ជប៉ុន​